Tuesday, April 23, 2024
Homeព័ត៌មានជាតិពូស៊ី​ក្លូ​​ស្រវឹង ​និយាយ​ដឺ​ដង​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ ​ប៉ះ​សម្ដី​គ្នា​ កាប់​១​ប៉័ង​តោ​រយះ​ក្បាល​

ពូស៊ី​ក្លូ​​ស្រវឹង ​និយាយ​ដឺ​ដង​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ ​ប៉ះ​សម្ដី​គ្នា​ កាប់​១​ប៉័ង​តោ​រយះ​ក្បាល​

ភ្នំពេញ៖ នារីរកស៊ីផ្លូវភេទម្នាក់ ត្រូវបុរសជាអ្នកធាក់ស៊ីក្លូកាប់មួយកាំបិតប៉័ងតោចំក្បាលរបួសធ្ងន់ ដោយសារតែទាស់សំដីនិយាយឌឺដងដាក់គ្នាទៅវិញទៅមក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៦ ត្រង់ចំនុចសួនបាញ់ទឹកមុខសាលាជាតិគ្រប់គ្រង(NUM) ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ សាត វី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបររកស៊ីផ្លូវភេទ មានទីលំនៅផ្ទះជួល សង្កាត់ទួលសង្កែ និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែកខេត្តព្រៃវែង ត្រូវរបួសត្រង់ក្បាល ចំណែកជនបង្ករមានឈ្មោះ មឿន ម៉ាច ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរអ្នកធាក់សីុក្លូ មានទីលំនៅស្រុកពារាំង ខេត្តព្រៃវែង ។

dgdfhsfdd
នារីរងគ្រោះ បង្ហាញរបួសដែលពូស៊ីក្លូកាប់រយះក្បាល

 

តាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងអង្គុយចាំមួយនៅកន្លែងបាញ់ទឹកមុខសាលាNUM ស្រាប់តែជនបង្កមិនដឹងដើរមកពីណាទេក្នុងស្ថានភាពស្រវឹង មកនិយាយពាក្យមិនគួរសមដាក់រូបគាត់ គាត់ក៏តបវិញថា ទោះគាត់ជាស្រ្តីរកស៊ីភ្លូវភេទមែនក៏មិនត្រូវនិយាយគ្រាន់តែនិយាយមិនទាន់ចប់ស្រួលបួលផង ក៏ត្រូវជនបង្កទាញ់កាំបិតប៉័ងតោកាប់ចំក្បាលហូរឈាមកក្លាក់ ។ បន្ទាប់ពីកាប់ហើយជនបង្កបានរត់ឡើងធាក់ស៊ីក្លូរត់គេច ហើយរូបគាត់ក៏ហៅម៉ូតូឌុបជិះដេញតាមទាំងក្បាលហូរឈាមរហូតដល់ផ្លូវ១៧៨ ជាប់ខាងជើងរបងវិទ្យាល័យស៊ីសុវត្តិ ស្ថិតសង្កាត់ផ្សារថ្មីទី៣ ទើបតាមទាន់និងប្តឹងប៉ូលីសចាប់បានតែម្តង ។

ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕

 

dfcgfhdfs
វត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅលើស៊ីក្លូ
RELATED ARTICLES