Thursday, March 28, 2024
Homeសន្ដិសុខសង្គមសាហាវណាស់ ! ចាក់សម្លាប់ប្លន់ម៉ូតូ យកខ្សែគោចងសពបោះចូលប្រឡាយ

សាហាវណាស់ ! ចាក់សម្លាប់ប្លន់ម៉ូតូ យកខ្សែគោចងសពបោះចូលប្រឡាយ

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកប្រឡាយ និងមានស្លាកស្នាមចាក់ប្រហារទៀតផង និងត្រូវសមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីចាក់សម្លាប់ប្លន់ម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិធម៌ត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សពជនរងគ្រោះ ដែលត្រូវឃាតករចាក់ សម្លាប់ទម្លាក់សពចោលក្នុងប្រឡាយទឹក មានឈ្មោះយឹម ម៉េង អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ។

តាមសម្តីបុរសឈ្មោះភី សុផុន អាយុ ៣១ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្បែរកន្លែងកើតហេតុ និងជាអ្នកប្រទះឃើញសពមុនគេ  បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ  គាត់បានក្រោកពីដំណេកទាំងព្រឹកព្រលឹម ដើម្បី ចេញទៅសាសន្ទូចនៅក្នុងប្រឡាយទឹកកើតហេតុ ខាងលើ លុះពេលទៅដល់ កំពុងរៀបចំសាសន្ទូច ស្រាប់តែគាត់ប្រទះឃើញសពជនរងគ្រោះ ខាងលើ អណ្តែតនៅក្នុងទឹកក្បែរសន្ទូចរបស់គាត់ ទើបគាត់ភ្ញាក់ផ្អើល ក៏ប្រញាប់រាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ។

fsddsds

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ កាលពីមុនមានប្រពន្ធរស់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ប៉ុន្តែបានលែងលះគ្នា អស់រយៈពេល៤ឆ្នាំមកហើយ និងបានបែកចែក ទ្រព្យសម្បត្តិគ្នា ដោយជនរងគ្រោះទទួលបាន ផ្ទះមួយកន្លែង និងដី២ឡូតិ៍ទុកសម្រាប់ជួល ហើយជនរងគ្រោះ ក៏បានចេញទៅរស់នៅជាមួយ ម្តាយ ឯផ្សារកណ្តាល រាជធានីភ្នំពេញ បាត់ទៅ ។

ប្រភពដដែលបន្តថា ជាញឹកញាប់ជនរងគ្រោះតែងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ មិនចាំស្លាកលេខ មកមើលផ្ទះសំបែងរបស់គាត់ ដែលជួលឱ្យគេ និងដើម្បីប្រមូលលុយថ្លៃជួលដីផងដែរ ស្រាប់តែ មកដល់ថ្ងៃកើតហេតុ ក៏មានគេប្រទះឃើញ ជនរងគ្រោះស្លាប់អណ្តែតទឹកប្រឡាយដោយមានស្លាកស្នាមចាក់ប្រហារផងដែរ។

ដោយឡែក តាមប្រភពពីក្រុមគ្រួសារ ជនរងគ្រោះបានរៀបរាប់ប្រាប់ថា ជនរងគ្រោះ បានបាត់ចេញពីផ្ទះ១យប់ មិនដឹងថាទៅណាទេ  ស្រាប់តែព្រឹកឡើងមានសមត្ថកិច្ចទូរស័ព្ទមកប្រាប់ក្រុមគ្រួសារថា ប្រទះឃើញជនរងគ្រោះ ស្លាប់អណ្តែតទឹកប្រឡាយបាត់ទៅហើយ និង សង្ស័យថា ត្រូវគេចាក់សម្លាប់ ប្លន់ម៉ូតូ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក អន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានស្រង់ សាកសពឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។ នៅលើខ្លួនសព សមត្ថកិច្ចរកឃើញស្នាមចាក់ប្រហារនៅក្រោមចង្កា និង មានស្លាកស្នាមរឹតកសម្លាប់ថែមទៀតផង ចំណែកនៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញ មានមួកកន្តឹប១ ប៊ិច២ដើម និងដងដែកឆាប១ ។

dffdssfd

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច្ច ជនរងគ្រោះត្រូវឃាតករចាក់សម្លាប់នឹងដែកឆាប រួចយកខ្សែគោមកចងរឹតកបន្ថែមរហូតដល់ស្លាប់  រួចក៏បោះសពទម្លាក់ចូលទៅក្នុងទឹកប្រឡាយ ដើម្បីប្លន់យកម៉ូតូ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បី វែកមុខជនដៃដល់ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ ៖ ណន អ៊ាត

RELATED ARTICLES