Saturday, November 23, 2024
Homeព័ត៌មានជាតិរថយន្ត​​​​​ហ៊ីយ៉ាន់ដាយ​បើក​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លាប់​មួយ​រំពេច​

រថយន្ត​​​​​ហ៊ីយ៉ាន់ដាយ​បើក​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លាប់​មួយ​រំពេច​

ខេត្ដកណ្តាល៖ រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយបើកបោះពួយបុកម៉ូតូបើកស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ សៅ ឧីរតនៈ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខកណ្តាល1N-7531 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធុនធំ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីអ្នកលឿនឆ្ពោះទៅរាជធានីភ្នំពេញ ដោយពុំមានពាក់មួកការពារសុវត្ថិភាពនោះទេ ខណៈជិះដល់ចំណុចកើតហេតុស្រាប់រថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបុកពីក្រោយម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗមួយរំពេចក្នុងថ្លុកឈាម ។

fgjnghhds
ប្រជាពលរដ្ឋចោមរោមមើលហេតុការណ៍ និងម៉ូតូរបស់ជនរងគ្រោះ

 

ក្រោយពីបើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់អ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោល រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

 

RELATED ARTICLES