Saturday, April 27, 2024
Homeព័ត៌មានជាតិឡើងទៅរកខ្សែគោនៅលើផ្ទះ ប្រទះឃើញកូនប្រុសចង.កស្លាប់

ឡើងទៅរកខ្សែគោនៅលើផ្ទះ ប្រទះឃើញកូនប្រុសចង.កស្លាប់

ខេត្ដកណ្តាលៈ បុរសចំណាក់ម្នាក់ ដើរឡើងទៅរកខ្សែគោនៅលើផ្ទះរបស់ខ្លួនក៏ប្រទះឃើញកូនប្រុសចង.កស្លាប់នៅលើធ្នឹមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប៉ូលិសស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះគិតខ្លីចង.កធ្វើអត្តឃាតដោយមិនដឹងមូលហេតុនោះមានឈ្មោះ ពុំ វណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ក្រុមគ្រួសារបានឃើញជនរងគ្រោះដួសបាយហូបរួចក៏ដើរឡើងទៅលើផ្ទះបាត់ទៅ ។ លុះដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃដដែលបុរសជាឪពុកជនរងគ្រោះដើរឡើងទៅលើផ្ទះ ដើម្បីរកខ្សែគោមកចងទូក ខណៈឡើងទៅដល់លើផ្ទះក៏ប្រទះឃើញជនរងគ្រោះជាកូនប្រុសរបស់ខ្លួនចង.កស្លាប់នៅលើធ្នឹមផ្ទះតែម្តង ។

dfsdsdf

សមត្ថកិច្ចប៉ូលិសបច្ចេកទេស និងវិទ្យាសាស្ត្របានបញ្ជាក់ថា នៅលើខ្លួនប្រាណជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះទេ គឺមានតែស្នាមខ្សែរឹតត្រង់បំពង់.កតែប៉ណ្ណោះ ។ តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួន ដោយប្រើប្រាស់ខ្សែគោចងភ្ជាប់ជាមួយធ្នឹមផ្ទះ ។

ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចប៉ូលិសបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សិលា

RELATED ARTICLES