ចំណងស្នេហ៍១៤ឆ្នាំ រវាងតារាចម្រៀងសំនៀងផ្អែមនាងមាស សុខសោភា និងអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា បានរក្សារភាពគង់វង្សរឹងមាំទៅៗមិនដែលលេចឭដំណឹងរង្គោះរង្គើរទេបើទោះជាអ្នកទាំង២មិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដី ដែលផ្ទុយពីគូស្នេហ៍មួយចំនួនទៀតបានរៀបការយ៉ាងតក់ក្រហល់លែងលះគ្នាក៍អន្ទះសារដែរ។ទោះជាយ៉ាងណាការលុបចោល គម្រោងរៀបការរបស់សុខសោភា រយៈពេល១២ឆ្នាំកន្លងមកនេះធ្វើឲ្យនាងជួបឧបស័ក្កធំនោះគឺការចង់បានកូនតែមិនហ៊ានពពោះ។សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានការបារម្ភខ្លះៗមែនព្រោះពេលនេះអាយុកាន់តែច្រើនហើយអីចឹងថ្ងៃក្រោយអាចនឹងពិបាករឿងយកកូនប្រើដូចគេ។តែនាងនៅតែនិយាយដោយមិនច្បាស់លាស់ពីរឿងរៀបការដដែលដោយម្ដងថាអាចនឹងគ្រងឈុតកូនក្រមុំមែនទែននៅរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀត និងពេលខ្លះនាងមានអារម្មណ៍មិនសូវល្អថាមិនដែលចង់រៀបការជាចំហម្ដងណាឡើយក៍មានដែរ។

មាស សុខសោភា បានរៀបការតាមបែបសាសនាគ្រឹះជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៨ ដោយនាងធ្លាប់ប្រាប់ថាពិធីនោះគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកនៅព្រះវិហារមួយនៅកាណាដា។នៅឆ្នាំ២០០៩អតីតតារាថោនរូបនេះបានបែកធ្លាយរូបភាពស្នេហាស្រើបស្រាលជាមួយលោករ៉ាដា ផ្អើលពេញបណ្ដាញសង្គម ហើយភ្លាមៗនោះដើម្បីទប់ស្កាត់ការរិះគន់សោភា បានសន្យាថានឹងរៀបការតាមប្រពៃណីខ្មែរមិនឲ្យលើសពីឆ្នាំ២០០៩ឡើយហើយនាងថែមទាំងដឹកដៃស្វាមីទៅថតរូបPre-Wedding ទៀតផង។ទោះជាយ៉ាងណាកៀកដល់ថ្ងៃរៀបការទៅហើយសោភា បែរជាប្ដូរចិត្ត១៨០ដឺគ្រេទៅវិញដោយនាងបានលុបចោលពិធីមង្គលនោះយ៉ាងទាន់ហន់ក្រោយមានមិត្តភក្ដិឲ្យយោបល់ថានាងកំពុងតែល្បីប្រយ័ត្នរៀបការហើយហៅលែងឭ។សោភា បានលើកពេលរៀបការជាង១០ឆ្នាំរហូតមកដល់ពេលនេះតែម្ដង តែនៅពេលសាកសួររឿងមិនព្រមរៀបការព្រោះតែនាងខ្លាចប្រឈមធ្លាក់កូដឬយ៉ាងណានោះតារាចម្រៀងរាម រូបនេះធ្លាប់អះអាងថានោះមិនមែនជាបញ្ហាចោទទេព្រោះរាល់ថ្ងៃនេះអ្នកណាក៍បានដឹងថានាងកំពុងតែរស់នៅជាមួយអ្នកណាដែរ។ដោយឡែកលោកចា រិទ្ធី ដែលឈនៅក្បែរសោភា បាននិយាយលេងបែបមែនថា”អាភា មិនចង់រៀបការព្រោះខ្លាចមានកូន”។សោភា អឹបអៀននៅពេលដែលឭលោកចា រិទ្ធី និយាយបែបនេះតែនាងមិនតបឡើយ…។


មាស សុខសោភា ឈានចូលវ័យ៤០ឆ្នាំហើយតែរូបសម្រស់របស់នាងចាប់ផ្ដើមមានការប្រែប្រួលស្បែកហាក់សខ្ចីជាងមុនតាំងពីនាងឡើងធ្វើជាថៅកែស្រីលក់ផលិតផលដោយខ្លួនឯង។សោភា លេងខ្លួនមិនចាញ់អ្នកលក់ផលិតផលតាមOnline ដ៍ទៃទៀតឡើយហើយនៅរដូវកូវីដនេះនាងក៍ចែកទានដល់គ្រួសារក្រីក្រជបន្ដបន្ទាប់ផងដែរ។ប៉ុន្ដែទាក់ទងអាជីពចម្រៀងនៅរាម វិញក្រោយឈជើងនៅទ្រនុំថ្មីនេះជាង៣ខែសោភា មិនទាន់ធ្វើព្យុះភ្លៀងឡើយព្រោះតែគ្មានបទផ្ទុះដូចមុនបើទោះជាពេលនេះនាងមានប្រុសក្មេងដួង វីរៈសិទ្ធ ជួយនិពន្ធបទចម្រៀងឲ្យច្រៀងនិងចាប់ដៃគូជាមួយគ្នាក្ដី។

អ្នកគាំទ្រសោភា ខ្លះមានការសោកស្ដាយដែលតារាជើងខ្លាំងរូបនេះក្រោយចេញពីថោន បានផាត់ចោលផលិតកម្មធំ២គឺហង្សមាសនិងGalaxy ហើយទៅចូលរាម ដែលអាចប្រឈមពិបាករក្សារតំណែងជាតារាស្រីឈានមុខតទៀតព្រោះអ្នកជំនាញសិល្បៈបានលើកឡើងថាផលិតកម្មនេះផលិតបទចម្រៀងបែបជាព័ណសំបុររបស់ខ្លួនគឺស្រគត់ស្រគុំគ្មានបំណងប្រកួតប្រជែងទីផ្សារជាមួយផលិតកម្មណាឡើយ ហេតុនេះហើយសោភា អាចពិបាកព្រោះបទទាំងនោះមិនសូវត្រូវចិត្តយុវវ័យ។ទោះជាយ៉ាងណាថៅកែរាម បានបើកដៃឲ្យសោភា អាចច្រៀងសម្ដែងនៅផលិតកម្មផ្ទាល់ខ្លួនរបស់នាងឈ្មោះCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងដោយសេរី។

ដោយឡែកលោកនូ ស៊ឹប អតីតតារាចម្រៀងហង្សមាសបានលើកឡើងថា សម្ថភាពដូចសោភា ទៅដល់ណាក៍គេចង់បាន ច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដែរ។លោកថាសោភា និងវីរៈសិទ្ធ អាចច្រៀងដៃគូជាមួយគ្នាបានទោះជាអាយុខុសគ្នាក្ដីតែតារាទាំង២មានទឹកដមសម្លេងផ្អែមដូចគ្នាដែលទស្សនិកជនចូលចិត្ត៕ហ៊ឹម វិចិត្រ
