Friday, April 26, 2024
Homeព័ត៌មានសិល្បៈពេជ្រ សោភា ពិបាករកដៃគូទី៤

ពេជ្រ សោភា ពិបាករកដៃគូទី៤

ពេជ្រ សោភា បានចែកផ្លូវគ្នាជាមួយងួន ចាន់ដេវីត ដែលជាដៃគូចម្រៀងរ៉េបដ៍សាកសមគ្នាបំផុតនោះរយៈពេលជាង៣ឆ្នាំមកហើយក្រោយអតីតជាងជួសជុសទូរស័ព្ទនៅផ្សារម៉ុងឌីយ៉ាល់រូបនោះភ្ជាប់ស្នេហ៍ជាមួយនាងទេព បូព្រឹក្ស ហៅស្រីនិច្ច ។បើទោះជាសោភា នៅតែរក្សារកេរ្ដិ៍ឈ្មោះជាអ្នកចម្រៀងស្រីលំដាប់ជូមុខនៅហង្សមាសបានមែន ប៉ុន្ដែនាងមិនទាន់រកឃើញដៃគូថ្មីណាដែលសាកសមទាំងច្រៀងនិងសម្ដែងបទរ៉េប ជាមួយគ្នាបានឡើយ ខណៈដែលការចាប់ដៃគូទី២ជាមួយលោកStep  ក៍មិនសូវជោគជ័យក្រោយមានការលើកឡើងថាតារាចម្លងស្ទីលតារាកូរ៉េលោករ៉េន រូបនេះច្រៀងអក្ខវិរុទ្ធខ្មែរមិនសូវច្បាស់។សោភា ក៍បានងាកទៅសាកល្បងច្រៀងរ៉េប ជាមួយដៃគូទី៣ជាComposer នៅហង្សមាសលោកគ្រួអ៊ួយ ផងដែរតែពិបាកសង្ឃឹមជោគជ័យព្រោះអ្នកទាំង២ចឬកមិនដូចគ្នាឡើយដោយសារតែសោភា ចូលចិត្តលេងសើចច្រើន ចំណែកលោកអ៊ួយ ស្លូតមិនសូវចេះនិយាយស្ដីនោះទេទើបធ្វើឲ្យការចាប់ដៃគូនេះមិនអាចទៅមុខរួច។

យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះពេជ្រ សោភា ថានាងមិនទាន់ សម្រេចចិត្តច្រៀងរ៉េប ជាមួយតារាណាទៀតទេ ខណៈដែលអំឡុងបុណ្យប្រពៃណី ចូលឆ្នាំខ្មែរកន្លងមកនាងបានចាប់ដៃគូថ្មីជាមួយលោកហ្សូណូ ដែលមិនធ្លាប់ច្រៀងជាមួយគ្នាពីមុនទាល់តែសោះ។ប៉ុន្ដែអ្នកគាំទ្រសោភា ចង់ឃើញនាងចាប់ដៃគូជាមួយតារាចម្រៀងរ៉េប ដែលកំពុងតែឡើងកូដខ្លាំងនោះគឺលោកវណ្ណដា ដើម្បីឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលព្រោះតាមអ្នកជំនាញសិល្បៈបានលើកឡើងថាពេលនេះវណ្ណដា បានវ៉ាលោកងួន ចាន់ដេវីត ទៅហើយ។តែសោភា ថានាងមិនធ្លាប់គិតថាចង់ច្រៀងជាមួយអ្នកណាក្រៅពីតារានៅហង្សមាសនោះទេ ប៉ុន្ដែនាងបានសរសើរវណ្ណដា ថាជាតារារ៉េប ខ្លាំងម្នាក់ដែលច្បាស់ៗហើយជាអ្នកដែលធ្វើចម្រៀងដែលស្រលាញ់ចេញពីចិត្តតែម្ដង។

ទោះជាយ៉ាងណាការសង្សឹមថាពេជ្រ សោភា អាចចាប់ដៃគូតារាចម្រៀងរ៉េបទី៤គឺជាលោកវណ្ណដា នោះមានឱកាសតិចតួចណាស់ព្រោះសោភា ឈជើងនៅហង្សមាសចំណែកវណ្ណដា ច្រៀងនៅផលិតកម្មបរមី ដោយមានការកុងត្រាហេតុនេះហើយអ្នកទាំង២ ពិបាកនឹងចេញបទចម្រៀងរួមគ្នា។ដោយឡែកសោភា ថានាងចង់ធ្វើនិងចេញបទចម្រៀងដោយខ្លួនឯងច្រើនជាងរកដៃគូថ្មី។នាងថាអំឡុងកូវីដផ្ទុះខ្លាំងនេះនាងសម្ងំតែនៅក្នុងផ្ទះហើយធ្វើបទចម្រៀងថ្មីៗដោយខ្លួនឯងបានចំនួន៣០បទតែចេញមិនរួចនោះទេគឺផ្អិបទុកមួយអន្លឺសិនព្រោះថាខ្លាចចេញទៅខុសពេលវេលា។នាងថានៅផ្ទះរបស់នាងមានតំឡើងStudio មានឧបករណ៍ភ្លេងមួយកំផ្លេតែម្ដងហេតុនេះហើយទោះជាមិនបានចេញទៅថតសម្លេងនៅផលិតកម្មព្រោះចាំឲ្យស្ងាត់កូវីដសិនក្ដីតែនាងក៍អាចថតបទចម្រៀងនៅផ្ទះរបស់នាងបានដែរ។

ពេជ្រ សោភា ធ្លាប់ធ្លាក់កូដម្ដងទៅហើយកាលពីឆ្នាំ២០១៥ តែនាងបានស្ទុះឡើងមកវិញរហូតអាចឈជើងក្នុងចំណោមអ្នកចម្រៀងស្រីខ្លាំងៗនៅហង្សមាសរហូតមកដល់បច្ចុប្បន្ន។ទោះជាយ៉ាងណាក្រោយចែកផ្លូវគ្នាជាមួយអតីតប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ នោះសោភា ត្រូវបានគេចាត់ទុកថានាងជាតារាដែលជោគជ័យតែអាជីពចម្រៀងតែរឿងស្នេហាវិញសូន្យ។សោភា បានប្រឆាំងចំពោះការយល់ឃើញបែបនេះដោយនាងអះអាងថាសម័យ នេះទៅហើយមិនមែនការប្ដីខុសម្ដងខុស១ជីវិតនោះទេគឺត្រូវតែរកគូស្រកថ្មីទៀត។ក្រោយតាំងចិត្តបែបនេះសោភា បានផ្សារភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេងឆឹម សក្កដា ក្រោមការសង្ស័យពីទស្សនិកជនថាពួកគេសាងស្នេហា”ក្លែងក្លាយ”ព្រោះតាមព័តមានថាលោកសក្កដា គ្មានអារម្មណ៍ស្នេហាជាមួយស្រីភេទនោះទេ។ដោយក្ដៅចិត្តពេកលោកសក្កដា បានសុំសោភា រៀបការនៅឆ្នាំ២០២២ដើម្បីបញ្ចប់រឿងគេថាលោកលេងល្ខោនស្នេហ៍និងចង់លុបដានរឿងគេសង្ស័យថាលោកស្រលាញ់ភេទដូចគ្នានោះតែសោភា បែជាមិនឆ្លើយតបសំណើរនោះទៅវិញទើបធ្វើឲ្យគេសង្ស័យថាអ្នកមេម៉ាយរូបនេះប្រាកដជាមានជម្រើសស្នេហ៍ប្រុសផ្សេងក្រៅពីតារាថោនរូបនេះជាមិនខាន៕ហ៊ឹម វិចិត្រ

RELATED ARTICLES