Saturday, November 23, 2024
Homeតារាខ្មែរពេជ្រ សូលីកា សុខទុក្ខដើរទន្ទឹមគ្នា

ពេជ្រ សូលីកា សុខទុក្ខដើរទន្ទឹមគ្នា

 តារាកូន១គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មិនសូវលេចធ្លោទៀតឡើយក្រោយ សម្រាលកូនមកទីផ្សារចម្រៀង របស់នាង កាន់តែប្រឈម ស្ងប់ស្ងាត់បើប្រៀបធៀបតារាចម្រៀងផ្នែកយុវ័យដែលមាននាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី ,យូរី និងតន់ ច័ន្ទសីម៉ា នោះសូលីកា ហាក់ចាញ់ប្រៀបតារាដែលធ្លាប់តែមានគីឡូប្រហាក់ប្រហែលគ្នាទាំងនោះ។

យ៉ាងណាគេកត់សម្គាល់ឃើញ ថា ហង្សមាសនៅតែបន្ដចេញបទចម្រៀងឲ្យសូលីកា បើទោះជាពេលនេះនាងមានស្វាមីនិងកូន ហើយតារាហង្សមាសមួយចំនួន ទៀតគ្មានបទច្រៀងក្ដី តែសូលីកា ត្រូវបានផលិតកម្មធំនេះបន្ដយកចិត្តទុកដាក់ទាំងបទចម្រៀងនិងថតភាពយន្ ដបើទោះជា អតីតតារាចម្រៀងRockនិងMរូបនេះត្រូវបានគេមើលឃើញថានាងពិបាកស្ទុះឡើងទៀតក៍ដោយ។សូលីកា ទើបចេញ បទ ថ្មី”តាមដំណើរ”ខណៈដែលភាពយន្ដរឿង”អាពាហ៍ពិពាហ៍ចៃដន្យ”ដែលនាងគ្រងតំណែងជាតួឯកនោះ ក៍ត្រៀមដាក់ បញ្ចាំង ផងដែរ ហើយតាមព័តមានថាអ្នកដឹកនាំសម្ដែងរឿងនៅហង្សមាសចង់ឲ្យតំណែងតួឯកដល់នាងនូវភាពយន្ ដផ្សេងបន្ថែម ទៀត។ការក្រសោបបានតំណែងធំក្នុងភាពយន្ដភាគរបស់ហង្សមាសនេះដោយសារតែនាងសូលីកា នៅតែមានសម្រស់ គូរឲ្យទាក់ទាញទោះជាពេលនេះនាងមានកូន១ក្ដី ប៉ុន្ដែសម្រស់មិនទាន់ធ្លាក់ចុះនោះទេ។

   ទោះជាពេលនេះអាជីពចម្រៀងរបស់ពេជ្រ សូលីកា ហាក់កាន់តែចង្អៀតព្រោះពិបាកដណ្ដើមភាពលេចធ្លោកាន់តែខ្លាំងក្ដី តែនាងហាក់មានក្ដីសុខផងទុក្ខផងក្នុងពេលតែមួយនេះ។តារាចម្រៀងតូចច្រឡឹងសូលីកា បានស្គាល់នូវអ្វីជា ស្នេហាពិត ហើយកប់ចោល ស្រមោលស្នេហានាពេលអតីតកាលដ៍ខ្មៅងងិតក្រោយនាងបានជួបស្នេហាពិតនិង បានភ្ជាប់ពាក្យជាផ្លូវការ ជាមួយអាណិកជនខ្មែរមកពីអូស្រ្ដាលីលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ដែលអតីតសង្សារនាងថៃ នារីសុជាតា រូបនោះមិនបានប្រកាន់សមោលស្នេហចាស់របស់នាងឡើយ។ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំសូលីកា មិនរារែកចិត្តឡើយ ក្នុងការពពោះផ្ដល់កំណើតឲ្យកូនដំបូងនិងបានសម្រាលកូនទី១កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ដោយនាងបានដាក់ឈ្មោះថាហង្ស អ៊ារីរ៉េនស្ដេ ទើបធ្វើឲ្យនាងរស់នៅជុំប្ដីនិងកូនប្រុសយ៉ាងមានក្ដីសុខ។

ប៉ុន្ដែក្ដីសុខរបស់តារា ចម្រៀងហង្សមាសរូបនេះ ក៍លាយឡំ ទៅដោយទុក្ខសោកផងដែរព្រោះម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង នៅតែជាប់ពន្ធនាគារនៅ ឡើយបន្ទាប់ពីបានសម្លាប់អ្នកស្រីងិន សុខលី ដែលជាគូស្នេហ៍ភេទដូចគ្នាកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ។សូលីកា ស្រណោះនិងអាណិតម្ដាយខ្លាំងណាស់ព្រោះនៅពេលដែលនាងបានស្វែងរកក្ដីសុខក្នុងជីវិតឃើញហើយតែម្ដាយនាងបែរជាមានទុក្ខសោកដែលអាចប្រឈមជាប់គុកអស់១ជីវិតបែបនេះ។នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាមានសាច់ញាត្តិ របស់នាងបានទៅសួរសុខទុក្ខម្ដាយនាងជាប្រចាំជំនួសនាងហើយ។

  ក្រៅពីពិបាកសង្ឃឹមលេចធ្លោក្នុងអាជីពឡើងវិញនេះពេជ្រ សូលីកា ក៍មិនអាចសម្រេចបំណង ធំតាមរយៈការដឹក ដៃស្វាមី រៀបការ នៅឆ្នាំ២០២១តាមគម្រោងដែលនាងធ្លាប់បង្ហើបប្រាប់នោះបានដែរព្រោះតែពេលនេះកូវីដនៅតែមិនទាន់ស្ងាត់។តារាចម្រៀងរូបនេះធ្លាប់ប្រាប់បែបស្ទាក់ស្ទើក្នុងចិត្តថានាងក៍មិនច្បាស់លាស់ពីរឿងអនាគតថាតើនឹងចេញទៅរស់នៅអូស្រា្ដលីតាមស្វាមីឬក៍បន្ដនៅស្រុកខ្មែរនោះទេព្រោះថាមិនទាន់គិតគូដល់រឿងនេះ។ទោះជាយ៉ាងណាមិត្តភក្ដិក្នុងសិល្បៈរបស់សូលីកា បង្ហើបថានាងស្រីពេជ្រ អាចនឹងជ្រើសផ្លូវចេញទៅរស់នៅអូស្ដា្រលីតាមប្ដីដូចអតីតតារាដែលយកប្ដីបុរសអូស្រា្ដលី មានដូចជា នាងដាញ់ ម៉ូនីកា ,អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើមនោះជាមិនខានប្រសិនបើអាជីព ចម្រៀងរបស់នាងប្រឈម លែង ទៅមុខទៀត។

  ថ្វីត្បិតតែពេជ្រ សូលីកា គ្មាបបទផ្ទុះក្រោយមានកូន១នេះក្ដី ប៉ុន្ដែគេចាប់អារម្មណ៍ថាអតីតតារាចម្រៀង ប្រចាំបៀហ្គាឌិនបុប្ផា ជាយដែនរូបនេះនៅតែ ហ៊ឺហាតាមរយៈការជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺPorsche,Bmw និងRange Rover ។សូលីកា ធ្លាប់បញ្ចេញសារថាស្វាមីនាងបានឲ្យប្រាក់ខែនាងជាប្រចាំតាមរយៈការបាញ់តាមAbaចំនួន២០០០ដុល្លារក្នុង១ខែផងដែរ៕

RELATED ARTICLES