ឱក សុគន្ធកញ្ញា បានផ្អាកឡើងច្រៀងសម្ដែងលើឆាកតន្រ្ដីហង្សមាសជិត៣ខែទៅហើយបើទោះជានាងរួចផុតពីការឆ្លង ជំងឺ កូវីដពីមិត្តរួមអាជីពហើយពេលនេះបានទទួលចាក់វ៉ាក់សាំង២ដូសរួចរាល់ក្ដី ក៍ប្អូនថ្លៃលោកថៅកែហង្ សមាសរូបនេះ មិនទាន់ កាន់ក្បាលមីក្រូច្រៀងរាំលើឆាកតន្រ្ដីដែលដឹកនាំដោយស្វាមីរបស់នាងឡើយ។
អ្វីដែលគូរឲ្យចាប់អារម្មណ៍ពេលនេះសុគន្ធកញ្ញា កាន់តែរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតក្រោយធ្វើខួបអាហ៍ ពិពាហ៍គម្រប់២ឆ្នាំកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១ ។សុគន្ធកញ្ញា បានបញ្ចេញរូបភាពរ៉ូមែនទិកធ្វើឲ្យគូស្នេហ៍ តារាមិន តិចទេដែលច្រណែននាងដូចជានាងអោបថើប ស្វាមីនៅចំ ពោះមុខកូនប្រុសអាយុជាង១ឆ្នាំរបស់នាងឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅCharlie ដែលបញ្ជាក់ ឲ្យគ្រប់គ្នាឃើញថាពេលនេះជីវិត របស់នាងពោពេញទៅដោយក្ដីសុខខ្លាំងបំផុត។
ឱក សុគន្ធកញ្ញា បញ្ចេញសារថា”មិនអាចផ្ញើរសេចក្ដីសុខនៅមាត់អ្នកដ៍ទៃបានទេ តែបើគ្មានពួកគេយើងក៍គ្មានសុភមង្គលដែរ រីករាយទទួលយកគ្រប់យ៉ាង នោះអ្នកមានសេចក្ដីសុខហើយ”។
គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានឡើងច្រៀងសម្ដែងលើឆាកទូរទស្សន៍ហង្សមាសលើកចុង ក្រោយកាល ពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០២១ ក្នុងកម្មវិធីប្រគុំតន្រ្ដីតែបៃតងអូអ៊ិឈិ ហើយស្រាប់តែនៅថ្ងៃទី៨ខែមីនា តារាហង្សមាសជាច្រើនបានកើតកូវីដ ជាបន្ ដបន្ទាប់ក្នុងនោះរួមមានទាំងពិធីការិនីអ្នកនាងចាន់ កែវនិមល ផងដែរតែសុគន្ធកញ្ញា ចាត់ទុកថាសំណាង១ក្នុង១ពាន់ គ្រោះថ្នាក់ព្រោះនាងបាននិយាយឆ្លងឆ្លើយនិងស្និតស្នាលជាមួយអ្នកនាងនិមល លើឆាកដែរ ប៉ុន្ដែមិនឆ្លងកូវីដនោះទេ។
មហាជនជាច្រើនចង់ឃើញតារាកូន១រូបនេះឡើងច្រៀងរាំដូចមុនព្រោះថាពេលនេះកេរ្ដិ៍ឈ្មោះរបស់នាងក៍មិនសូវខ្លាំងដែរក្រោយមានប្ដីនិងកូន១នេះដោយសារតែគ្មានបទផ្ទុះទៀត។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើង ថាហង្សមាសនឹង មិនបណ្ដោយ ឲ្យប្អូនថ្លៃថៅកែធ្លាក់ចុះជាដាច់ខាត ខណៈដែលស្វាមីនាងបានរៀបជើងព្រួលរួចជាស្រេចដើម្បីកុំឲ្យសុគន្ធកញ្ញា ធ្លាក់ចុះនោះ គឺប្រគល់តំណែងធំឲ្យនាងដល់ទៅ៤ផ្សេងគ្នាក្រោមការគ្រប់គ្រងរបស់លោកគឺធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការកម្មវិធីThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ។តាមរយៈការលេចមុខ ពីបណ្ដារ កម្មវិធីទាំងនោះនៅពេលស្ងាត់កូវីដខាងមុខនេះស្វាមីសុគន្ធកញ្ញា ស្ទើតែជឿរជាក់បានថា ទោះជាភរិយាលោក គ្មានបទល្បី ដូចមុនក៍នាងមិនធ្លាក់ចុះដែរ៕