ភ្នំពេញ ៖កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ ជូនដល់អតិថិជន របស់ខ្លួនដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល ៦ខែមកហើយ។ យុទ្ធនាការនេះត្រូវបានបិទបញ្ច ប់នៅចុងខែមិថុនា ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរត្រូវបានប្រារព្ធ ឡើង នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។ ដើម្បីគោរពតាមគោលការណ៍ ណែនាំរបស់ រាជ រដ្ឋាភិបាល ស្តីពីការជួបជុំនិងប្រមូលផ្តុំ ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពី អតិថិជនដែលបានឈ្នះរង្វាន់ នាឡិកា ដៃប្រណិតចំនួនបួននាក់ (៤) ជាមួយនិងភ្ញៀវកិត្តិយសមួយចំនួនដែលត្រូវបានគោរពអញ្ជើញតែប៉ុណ្ណោះ។ សម្រាប់អតិថិជន ដែលឈ្នះរង្វាន់លើកទឹកចិត្តជា iPad ចំនួន២០នាក់ផ្សេងទៀត ធនាគារបានធ្វើការទំនាក់ទំនងដាច់ ដោយឡែកសម្រាប់ ការ បើករង្វាន់។
លោក Wong Kee Poh អគ្គនាយកនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា “នេះជា ឱកាស មួយ ដ៏ល្អសម្រាប់ធនាគារដើម្បីធ្វើការអបអរសាទរដល់អតិថិជនដែលបានឈ្នះរង្វាន់ធំ ពីធនាគារ Premier ហើយទោះបី ជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅមានលក្ខណៈតូចតាចក៏ដោយ តែវាមានអត្ថន័យធំធេង និងជាការចងចាំដ៏ល្អ ។ ធនាគារតែង តែបង្កើតយុទ្ធនាការផ្សេងៗ ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេលកំណត់ច្បាស់លាស់ណាមួយ ដើម្បីលើក កម្ពស់ ពីគុណ តម្លៃរបស់ធនាគារសម្រាប់អតិថិជន ហើយក៏ដូចជាការកសាងសមិទ្ធិផលល្អ នៅក្នុងគោលដៅ របស់ធនា គារផងដែរ។”
សេវាធនាគារ Premier ត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេស សម្រាប់អតិថិជនដែលមានសក្តានុពល ដោយផ្តល់ជូន នូវ លក្ខណៈបុព្វសិទ្ធិពិសេសៗ រួមជាមួយនិងឧត្តមភាព និងកិត្យានុភាពក្នុងការបម្រើនូវតម្រូវការ សេវា កម្ម ហិរញ្ញវត្ថុ។ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក គឺជាធនាគារដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបម្រើជូនសេវាកម្មប្រអប់ សុវត្ថិភាពដល់អតិថិជនក្នុង ការរក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃដោយមានសុវត្ថិភាព ដែលនេះក៏ជា គុណតម្លៃមួយ របស់ធនាគារផងដែរ។ អតិថិជនរបស់ធនាគារ Premier អាចរីករាយជាមួយនឹងការផ្តល់ជូនដ៏ល្អ ឥតខ្ចោះពីសេវាកម្ម និង ផលិតផល នៃការលើកលែង ថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស, សម្រាប់គណនីចរន្ត Premier ដែលទទួល បានមកវិញនូវអត្រាការ ប្រាក់ រហូត ដល់ ២,៨៨% និងផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗដូចជា៖ ទទួលបានសិទ្ធិ បន្ថែម ដើម្បីចូលទៅកាន់មជ្ឈមណ្ឌល Premier Banking និង Plaza Premier Lounges លំដាប់ខ្ពស់គ្មានដែនកំណត់, ទទួលការផ្តល់ ជូនសេវាកម្មធនាគារពីប្រធាន គ្រប់គ្រ ងផ្នែកទំនាក់ទំនងដោយផ្ទាល់, និងទទួលបានកន្លែងចតឡានដែលត្រូវបានរក្សាទុក សម្រាប់អតិថិជនបុព្វសិទ្ធិ៕