ភ្នំពេញ៖អ្នកមេម៉ាយកូន២ឈិន សុធារី បានប៉ៈស្នេហ៍ពោះម៉ាយកូន២លោកកែវ ពិសិដ្ឋ ពេលនេះគូស្នេហ៍មិនទាន់ដឹកដៃគ្នាចូលរោងការនេះបានលេចមុខធ្វើជំនួញកាន់តែធំព្រោះសង្សារថ្មីរបស់សុធារី ជាអ្នកជំនាញអចលនទ្រព្យរកស៊ីលក់ដីឡូតិ៍និងសង់ផ្ទះលក់។បើទោះជាមិនទាន់ស្ងាត់កូវីដក្ដីតែសុធារី និងគូស្នេហ៍នៅតែបុកធ្វើជំនួញបន្ទាប់ពីនាងបានបើកហាងCosmetic បានដូចបំណងកាលពីខែមុន។

អ្វីដែលធ្វើឲ្យសុធារី ញញឹមបឹទមាត់មិនជិតនោះគឺចំណងស្នេហាថ្មីរបស់នាងលែងមានឧបស័ក្កទៀតហើយក្រោយពីលោកកែវ ពិសិដ្ឋ បានឡើងតុលាការជាលើកទី២លែងលះប្រពន្ធដើមដែលមានឈ្មោះអាខោនហ្វេសបុកថាSomrith Ya Nut ដាច់ ទៅ ហើយកាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ ខណៈដែលកូន២ទាំងបានអតីតភរិយាជាអ្នកគ្រប់គ្រងតែលោកពិសិដ្ឋ ផ្ដល់ការ ទំនុក បម្រុងកូនទៅតាមការយល់ព្រមពីភរិយាចាស់។

ដោយឡែកអ្នកនាងឈិន សុធារី វិញក៍បានចែកផ្លូវគ្នាជាមួយលោកសុវណ្ណ មករា ផងដែរហើយកូនភ្លោះ ប្រុសស្រី ដែលមានអាយុជាង៤ឆ្នាំនោះបានទៅលើនាងសុធារី មើលថែរ តែលោកមករា មានសិទ្ធិជួបកូនៗគ្រប់ពេល។

ទោះជាឈិន សុធារី មិនទាន់មានដំណឹងរៀបការជាមួយលោកកែវ ពិសិដ្ឋ មែនតែនាងនិងគូស្នេហ៍កាន់តែលូកដៃចូលជ្រៅក្នុងការធ្វើជំនួញហើយអ្នកសិល្បៈខ្លះបានហៅនាងថាជាជំទាវទៀតផងព្រោះសម្អាងថាគូស្នេហ៍ថ្មីរបស់នាងមានឋានៈជាឯកឧត្តម។ក្រោយភ្ជាប់ស្នេហ៍ថ្មីនេះដែរគេឃើញសុធារី ជិះរថយន្ដទំនើបៗព្រមទាំងត្រូវកូនចៅលោកពិសិដ្ឋ ហៅនាងថាជា”មេស្រីៗ”ទៀតផង។

ឈិន សុធារី បានរៀបការជាមួយលោកសុវណ្ណ មករា កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៥ តែក្រោយទទួលបានកូនភ្លោះពួកគេក៍ចែកផ្លូវគ្នា។អំឡុងពេលដែលសុធារី មានម្ចាស់ចិត្តថ្មីនេះលោកសុវណ្ណ មករា ក៍មិនទុកជីវិតឲ្យនៅពោះម៉ាយដែរពោលគឺរកបានម្ចាស់ចិត្តថ្មីស្អំរបួសបេះដូងទៅហើយ។មហាជនរងចាំមើថាតើអ្នកនាងឈិន សុធារី និងអតីតប្ដីសុវណ្ណ មករា ម្នាក់ណានឹងដឹកដៃម្ចាស់បេះដូងថ្មីចូលរោងការមុន?






