ភ្នំពេញ៖ពេជ្រ សោភា បានពិសោធន៍ស្នេហ៍ប្រុសក្មេងឆឹម សក្កដា រយៈពេលជាង៤ឆ្នាំមកហើយ ដោយនាងមិនក្វល់ រឿង គេថា ពួកគេសាងស្នេហ៍”ក្លែងក្លាយ”នោះទេប៉ុន្ដែរឹតតែបង្ហាញសកម្មភាព ស្អិតល្មូតកាន់តែខ្លាំងដើម្បីវាយបក ថាពួកគេលេង ល្ខោន ស្នេហ៍។

អ្វីដែលគូរឲ្យកត់សម្គាល់សោភា បានសាកចិតុ្តលោកសក្កដា នូវរឿង៣ផ្សេងគ្នាក្នុងពេលតែមួយហើយ នាងចាំមើល សកម្មភាព ប្រុសក្មេងរូបនេះអាកអន់ស្រពោនចិត្តជាមួយនាងឬអត់តែលទ្ធផលគឺលោកសក្កដា សម្របខ្លួនតាមនាងទាំង ស្រុង ពោល គឺ គ្មានហ៊ានបញ្ចេញសកម្មភាពណាមួយជំទាស់ទៅលើសោភា ឡើយ។

រឿងទី១៖ដែលសោភា លចិត្តសក្កដា នោះគឺនាង មិនខ្ចីឆ្លើយតបសំណើរប្រុសសាច់សខ្ចីដូចស្រីរូបនេះ សុំនាងរៀបការ នៅឆ្នាំ ២០២២ឡើយ។ចំពោះរឿងទី២៖នាងបានសាក ចិត្តសក្កដា មិនឲ្យប៉ៈពាល់ឬស្និតស្រីណាម្នាក់ទេក្នុង១ខែពេញ(ខែមិថុនា)លោក សក្កដា ធ្វើតាម និងរឿងទី៣៖នាងហាមសក្កដា ទៅផ្ទះនិងចេញចូលបន្ទប់នាងដោយគ្មានការអនុញ្ញាតិ ប្រុសក្មេងរូបនេះ គ្មាន ហ៊ានល្មើសបញ្ជារណាមួយឡើយ។

សកម្មភាពពិសោធន៍ចិត្តសង្សាររបស់ពេជ្រ សោភា បែបនេះធ្វើឲ្យលោកឆឹម សក្កដា ហាក់មានការប្រុងប្រយ័ត្នជាមួយសោភា កាន់តែខ្ពស់ព្រោះបើហ៊ានល្មើសបម្រាមណាមួយនោះច្បាស់ជាចំណងស្នេហាអាចមានការប្រែប្រួលជាមិនខាន។អ្នកខ្លះបានសរសើរពេជ្រ សោភា មានសំណាងដែលបានសង្សាររូបសង្ហារហើយពូកែថ្នមចិត្តទៀត។

ប៉ុន្ដែមនុស្សមួយចំនួននៅតែមិនអស់ចិត្តនិងសង្ស័យថាសោភា-សក្កដា មិនមែនជាគូស្នេហ៍ពិត ខណៈដែលសោភា វិញបានថ្លែងសារដោយតូចចិត្តថាតាំងពីស្រលាញ់គ្នាជាមួយសក្កដា ៤ឆ្នាំលើកពេលរៀបការ ដល់ទៅ៣ដង ទៅហើយ ព្រោះតែកូវីដ។

មហាជនរងចាំមើលថាប្រសិនបើសោភា ហ៊ានដឹកដៃលោកសក្កដា រៀបការនៅពេលស្ងាត់កូវីដនាពេលខាងមុខនេះមែន នោះ ពាក្យចរចាមអារ៉ាមទាំងឡាយដែលថាពួកគេគ្មានអារម្មណ៍ស្នេហ៍ជាមួយគ្នាពិតព្រោះ ចំណូលចិតុ្តមិនដូចគ្នា នោះច្បាស់ ជានឹង ត្រូវបន្សាបជាមិនខាន៕



