ភ្នំពេញៈអ្នកណាៗក៍ដឹងថាពិធិការិនីដ៍មានឥទ្ធិពលរបស់Ctnអ្នកនាងយុគ ចិន្ដា មិនដែលធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិ ពិពាហ៍ម្ដងណាឡើយ តែពេលនេះនាងមានកូនក្រមុំម្នាក់រូបសម្រស់ស្អាតវ័យឈានចូល១៨ឆ្នាំទៅហើយនោះគឺកញ្ញាយុគ ដាពេជ្រ ហៅស្រីអម ។

ប៉ុន្ដែអ្វីដែលអ្នកនាងយុគ ចិន្ដា ទុកឲ្យគ្រប់គ្នាឆ្ងល់អស់ជិត២០ឆ្នាំរហូតមកដល់សព្វថ្ងៃនេះគឺនាងមិនដែលទម្លាយថាអ្នក ណា ជាឪពុក កូនស្រីរបស់នាងទេ ខណៈដែលតារាសិល្បៈដែលជិតដិតបំផុតធ្លាប់បង្ហើបថាស្រីអម មានត្រេមុខដូចទៅនិងឪពុក របស់គេច្រើនជាងអ្នកនាងចិន្ដា តែពួកគេនៅតែមិនបញ្ជាក់ថាបុរសឬសេដ្ឋីម្នាក់ណាជាប៉ារបស់ស្រីអម នោះជាដាច់ខាត។

កញ្ញាយុគ ដាពេជ្រ ហៅស្រីអម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងស្រលាញ់អាជីពជាពិធីការិនីតាមម្ដាយរបស់នាងអ្នកនាងយុគ ចិន្ដា ហើយនាងក៍ធ្លាប់ធ្វើជាMCនៅកម្មវិធីមួយចំនួនដែរដោយមានការគាំទ្រពីម្ដាយរបស់នាងផងដែរ។

នាងថាបានរៀនជំនាញសិល្បៈផ្នែកព្យាណូ និងច្រៀងនៅសាលាតន្រ្ដីគ្រូសូ ស្រណោះ និងបានទៅប្រលងនៅ ក្រៅ ស្រុក ទៀតផង។ដោយឡែកអ្នកនាងយុគ ចិន្ដា ក៍ធ្លាប់ប្រាប់អ្នកកាសែតថាអ្នកនាងគាំទ្រកូនដែលស្រលាញ់សិល្បៈហើយមើល ទៅតាមដុងរបស់នាងដែលចូលចិត្ត តែនាងមិនចង់ឲ្យកូនចូលប្រលងកម្មវិធីប្រលងចម្រៀងណាមួយក្នុងស្រុកនោះទេ។

អ្នកនាងយុគ ចិន្ដា ជាតារាដែលត្រូវបានគេចាត់ទុកថាមានទ្រព្យច្រើនម្នាក់នៅកម្ពុជានាពេលបច្ចុប្បន្នព្រោះមានមុខជំនួញជាច្រើនផ្នែកនៅក្នុងដៃ។តែនាងមិនទាន់ចូលរោងការឡើយ ប៉ុន្ដែធ្លាប់បង្ហើបប្រាប់អ្នកយកព័តមានយើងថានឹងអាចរៀបការជាមួយបុរសម្នាក់នៅពេលដែលកូនស្រីរបស់នាងពេញវ័យក្រមុំមែនទែនពោលគឺនៅឆ្នាំ២០២២ ខាងមុខនេះដែលពេលនោះកូនក្រមុំនាងនឹងធ្វើជាអ្នកកំដឲ្យនាងតែម្ដង។

ទោះជាយ៉ាងណាដោយសារតែកូវីដ មិនទាន់ស្ងាត់ហើយចំពេលដែលអ្នកនាងចិន្ដា កំពុងតែកាន់ទុក្ខជូនម្ដាយនាងអ្នកស្រីខឹម ផល្លី ដែលទទួលមរណភាពកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ នោះគេជឿរថាពិធីការិនីជើងចាស់រូបនេះនឹង អាចផ្អឹមរឿង គម្រោងគ្រងឈុតកូនក្រមុំនេះជាមិនខាន៕




