មានការចាប់អារម្មណ៏នៅបណ្តាញសង្គមរបស់ អ្នកគ្រូចៅ ម៉ែ បានសរសេរ រៀបរាប់ ថា« យំដោយរំភើបចិត្តពេក.បង្រៀនfree free គេយកទៅធ្វើតាមបានផលច្រើនទើបគេជឿរ100%។ បងប្អូនមិនជឿរក៏អត់មានអ្នកបង្ខំតែកុំយករឿង មិនពិត ធ្វើបាបគេល្អ បែបនេះគឺសាងកម្មពាមនុស្សម្នាក់ៗមិនមែនគេស្រលាញ់បានគ្រប់គ្នាទេបើមិនចូលចិត្តមិនស្រលាញ់ក៏អូសរំលង។

កុំយក ពាក្យមិនពិតបង្ខូចមនុស្ស.ដាវអាវុធមុតមិនស្មើរសំដី…..ចូលចេះសាងបុណ្យផង។ចៅម៉ែរចនា អគុណដែលមានfanpageល្អៗ គាត់ចេះបែងចែកថាអ្វីសរអ្វីខ្មៅ”។ ចំណែកព្រះសង្ឃ សេង ប៊ុនធឿន ដែលបានតាមដានរាល់ សកម្មភាពមនុស្សធម៌ សង្គមលើបុគ្គលសំខាន់ៗ បានធ្វើការ ទាញអារម្មណ៍សំខាន់ធ្វើអោយ ចៅ ម៉ែ រំភើបចិត្ត។ ព្រះសង្ឃរូបនេះ បានសរសេរសំ ណេរមួយចំ នួនទាក់ទិនក្បួនហុងស៊ុយ ដែលចៅ ម៉ែ បាន លើកឡើងដែលចំបែបបទព្រះពុទ្ធសាសនា។

ដូចនេះ អាចមានការសន្និដ្ឋានថា ការលើកពីវិធីក្បួនរបស់ចៅ ម៉ែ ពិតជាទទួលបានប្រសិទ្ធភាព។ យោងតាម ការបង្ហាញ សំ ណេររបស់ព្រះគ្រូ សេង ប៊ុនធឿន បានបង្ហាញការសរសេរ នៅលើ បណ្តាញសង្គម ឬអាខោនហ្វេសបុកផ្ទាល់របស់ព្រះអង្គថា « មិនដែលមើល Live គ្រូហុង ស៊ុយ ទេពីមុនមក ប៉ុន្តែអូសកាត់ដោយចៃដន្យក្រោយឆាន់ចង្ហាន់ត្រង់រួចគេហៅគាត់ថា « ចៅម៉ែ »។

ក្បួន ហុងស៊ុយ ដែល គាត់ លើក ឡើងគឺជាមេរៀនរបស់ព្រះពុទ្ធមានហេតុ បច្ច័យ ផល។ ផលកើតចេញអំពីហេតុ ស្តាប់ហើយ យល់ឃើញថា ឧបនិស្ស័យគាត់ ខ្ពស់ណាស់ ជ្រៅជ្រះណាស់ ត្រឹមត្រូវណាស់ បើមិនជឿស្តាប់គាត់ទៅ។ បញ្ជាក់ អាត្មាអត់ ដែលស្គាល់គាត់ទេ ប៉ុន្តែអំពើល្អគាត់ ការយល់ដឹងរបស់គាត់ គួរជាទីជ្រះថ្លា និងកោតសរសើ។ ការបង្ហាញនូវ ទង្វើបែបនេះ ធ្វើអោយ អ្នកគ្រូ ចៅ ម៉ែ ច្បាស់ក្រុមហ៊ុន វិមាន រចនា មានសេចក្តីរីករាយ។

អ្នកគ្រូ ហុង ស៊ុយ ចៅ ម៉ែ បានតាំងជំហថា នឹងជួប ព្រះសង្ឃ សេង ប៊ុនធឿន ដើម្បី រៀន ស្វែងយល់ បន្ថែមទៀតអំពីវិស័យធម៌ ឬគម្ពីរព្រះត្រៃបិតក បន្ថែមទៀត។ អ្នកគ្រូ ចាត់ទុកថា ការសាងល្អពិតជាជួបល្អហើយ ពេលនេះ អ្នកគ្រូ ក៍មិននឹកស្មានថា ព្រះ សង្ឃ ខាងលើ ចាប់អារម្មណ៍ ការLive របស់អ្នកគ្រូរហូត ថែ្លងពី ហឬទ័យ ពិតដាក់ជូន មហាជនបានដឹងយ៉ាងចំហបែបនេះ។

គួរបញ្ជាក់ថាចៅ ម៉ែ ជាម្ចាស់ក្រុមហ៊ុន វិមាន រចនា មាន៣ប្រទេស កម្ពុជា ថៃ អាមេរិក ដែលផ្តោតលើគ្រឿងសំអាង ហើយ កំ ពុងតែល្បីឈ្មោះរយៈពេលប៉ុន្មានឆ្នាំនេះ។ ក្រុមហ៊ុនអ្នកគ្រូរមែង បង្កើតសកម្មភាព មនុស្ស ធម៌ ជួយរាល់សកម្មភាពនានានៅ ក្នុងសង្គម ដោយមិនគិតពីការហត់នឿយ។ អ្នកគ្រូ បានតាំងចិត្តថា បើបានរៀនសូត្រ ខាង ព្រះធម៌ នឹងបន្តយកមកផ្សព្វផ្សាយ ចែកជូនបងប្អូនសហការី ដើម្បីបានយល់ជ្រាប អំពីធម័ព្រះពុទ្ធឲ្យបានគ្រប់ៗគ្នាតែម្ដ៕




