អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងជាថៅកែGalaxy Navatra កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដារខេត្តដោយដាក់លក់ជូនបងប្អូនត្រឹមតែ១គីឡូ១៩០០រៀល។

ខេត្តដែលឧកញ៉ាល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូច ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខូចគុណភាព និងដើម្បីឲ្យ ទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករ ប៉ៃលិន និងបាត់ដំបង ដែលកំពុងទុំនោះ។

សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ាដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង និងខេត្តប៉ែលិន៕



