Tuesday, May 21, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា៖ ថ្ងៃខួប៣៥ឆ្នាំប្ដីឲ្យកាដូអ្វីខ្លះ?

ឱក សុគន្ធកញ្ញា៖ ថ្ងៃខួប៣៥ឆ្នាំប្ដីឲ្យកាដូអ្វីខ្លះ?

   ភ្នំពេញ៖បើទោះជាមិនទាន់ដល់ថ្ងៃខួបកំណើតពិតតែឱក សុគន្ធកញ្ញា ទទួលបាន​សារជូនពរ​ពីអ្នកគាំទ្ររបស់នាង​ជាបណ្ដើរៗ​ទៅ​ហើយ ខណៈដែលគេរងចាំ​មើលថាតើ​នៅថ្ងៃពិសេស​របស់នាងនោះប្អូនថ្លៃថៅកែ​ហង្សមាសរូបនេះនឹង​ទទួលបានកាដូអ្វីខ្លះ​ពីស្វាមីរបស់នាងលោកអ៊ឹង សុខលី ។

យ៉ាងណាគេជឿរថាសុគន្ធកញ្ញា នឹងត្រូវលោកសុខលី Surprise ដាក់នាងនូវ​កាដូ​ធំជាង​ឆ្នាំមុនៗជាមិនខាន ខណៈពេលដែល សុគន្ធកញ្ញា ប្រារពខួបគម្រប់៣៤ឆ្នាំ​កាល​ពីឆ្នាំមុន​នោះ​នាងត្រូវបានប្ដីធ្វើ​ខួបឲ្យលើកោះ​សង្សារដោយ​មានព្រះសង្ឃនិមន្ដ​ទៅ សូត្រធ័ម​ប្រោះព្រំលើករាសីឲ្យនាងទៀតផង។សម្រាប់ខួបឆ្នាំនេះវិញសុគន្ធកញ្ញា នៅតែ​មិនអាចធ្វើការ​ជួបជុំទ្រង់​ទ្រាយ​ធំបាន ដូចឆ្នាំមុនដដែលព្រោះកូវីដមិនទាន់ស្ងាត់ ប៉ុន្ដែនាងនឹងត្រូវស្វាមី​រៀបចំ​ធ្វើឲ្យ​ជា​លក្ខណៈ​គ្រួសារជាមិនខានដើម្បីបង្ហាញ​ពី ក្ដីស្រលាញ់និងការយកចិត្តទុកដាក់​ចំ​ពោះ​រូបនាងព្រោះតាំង​ពីរៀបការហើយ​ជាង២ឆ្នាំនេះ​លោកសុខលី បានហៅសុគន្ធកញ្ញា ថា​ជា”ឧត្តម​​ភរិ​យា”ដែលពាក្យនេះធ្វើឲ្យសុគន្ធកញ្ញា មានក្ដីសុខ​បំផុត​ក្នុងជីវិត។

 ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ១៩៨៦ ដែលខួបឆ្នាំនេះនាងឈាន​ចូល​វ័យ៣៥ឆ្នាំហើយដែលនាងនឹងប្រារពនៅ​ថ្ងៃទី១៤កញ្ញា ខាងមុខនេះ។Fanរបស់​អ្នកចម្រៀង​ហង្ស​មាសបានរូបនេះបានត្រឹមតែជូនពរនាង​ពីចម្ងាយប៉ុណ្ណោះព្រោះតែ​កូវីដ​ទើបធ្វើឲ្យ​ពួក​គេមិន​អាចយកនំខេកទៅជូននាងដោយផ្ទាល់បាន។យ៉ាងណាសារដែលអ្នកគាំទ្រសុគន្ធកញ្ញា ផ្ញើរទៅនាង​ដោយ​ចាត់​ទុកថាជា”Idol”នោះគ្មានអ្វីក្រៅតែពីជូនពរឲ្យសុគន្ធកញ្ញា មាន​សម្រស់​កាន់​តែស្អាត​និងល្បីល្បញថែមទៀតនោះឡើយ។

  ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី ​រៀបការកាលពីថ្ងៃទី១៦​ខែឧសភា​ឆ្នាំ​២០១៩ និងសម្រាលកូនថ្ងៃទី១១​ខែវិច្ឆិការ​ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie ។ក្រោយមានស្វាមីនិងកូន១នេះសុគន្ធកញ្ញា មិនទាន់មាន​សន្ទុះ​ទី​ផ្សារ​​​ចម្រៀង​ខ្លាំងដូចមុនឡើយព្រោះគ្មានបទផ្ទុះ។

ប៉ុន្ដែស្វាមីនាងបានរៀបជើងព្រួលរួចជាស្រេច​ដើម្បីកុំឲ្យនាងធ្លាក់ចុះនោះ​គឺការប្រគល់​តំណែងធំទាំង៤ផ្សេងគ្នាឲ្យធ្វើជាគ្រូ បង្វឹកនិងគណៈកម្មារការកម្មវិធីThe Voice Cambodia ,The Voice Kids Cam​bodia ,Cambodian Idol និងX Factor Cambodia ដែលនឹងតំណើរការរដូវកាលថ្មីនា​ពេលស្ងាត់កូវីដខាងមុខ​នេះ។ការ​ចេញ​មុខព្រម​គ្នាពីបណ្ដារកម្មវិធី ខាងលើនេះមកវិញ សុ គន្ធកញ្ញា ស្ទើតែអាចធានាបាននូវសុវត្ថិភាព​ថាទោះ​ជានាង​គ្មានបទល្បីៗ​ក៍អាចទប់ជំហបានដែរ៕

RELATED ARTICLES