Friday, May 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ៖ផ្ដាំពលរដ្ឋដាំផ្លែ មៀនក្រអូប,តាង៉ែនកុំអស់សង្ឃឹម

ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ៖ផ្ដាំពលរដ្ឋដាំផ្លែ មៀនក្រអូប,តាង៉ែនកុំអស់សង្ឃឹម

ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយ ស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀង ទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយ ផ្លែមៀនតា ង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។

កំពូលតារា ចម្រៀ ងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នក ឧក ញ៉ា ឡេង ណា វ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករ ខ្មែរនៅ ឯ ខេត្តបាត់ដំបង ស្រប ពេលដែលមៀនប្រជាកសិករកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។ ការចុះប្រមូលទិញ របស់អ្នកឧកញ៉ា និងរួម ជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់ កំពុងដង្ហៅរកឈ្មួញ ចុះមក ទិញកសិផលរបស់គាត់ដូចសព្វមួយដង។ ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិន ខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យ ប្រជាពលរដ្ឋ ដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូច ជាសប្បុរស ជន មួយចំនួនធំបានយក ចិត្តទុក ដាក់បងប្អូន មិនឲ្យបងប្អូននៅឯកការឡើយ។

លោកបន្តថា “ជាក់ស្ដែងដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមើលឃើញពីទុក្ខ លំបាករបស់បងប្អូនប្រជាកសិករ គ្មានទីផ្សារ លោកបានចុះផ្ទាល់ ដើម្បីប្រមូលទិញពីបងប្អូនរហូតដល់ទៅ ១០០០តោន ហើយ យកទៅលក់ក្នុងតម្លៃ ជូនប្រជា ពលរដ្ឋក្នុង ខេត្តផ្សេងទៀត១គីឡូត្រឹមតែ១៩០០រៀលប៉ុណ្ណោះ”។ ជាមួយគ្នានេះ កាលពីថ្ងៃទី៦ កញ្ញា អ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត្រា បានអញ្ជើញចុះសម្របសម្រួលបែង ចែកផ្លែមៀនរាប់រយតោនទាំង កណ្តាលភ្លៀង ទៅតាមបណ្តាលខេត្តក្រុងចំនួនដូចជា ខេត្តកំពង់ស្ពឺ តាកែវ កំពត ក្រុងកំពង់សោម ខណៈខេត្តកំពង់ស្ពឺ កំពត អ្នកឧកញ៉ាក៏ បានអញ្ជើញទៅលក់ដោយ ផ្ទាល់ដៃជូន បងប្អូនប្រជាពលរដ្ឋដោយស្នាមញញឹមភក្តីភាពជាជាតិខ្មែរតែមួយ ទាំងយប់អាទ្រាធ។

លើសពីនេះទៅទៀត អ្នកឧកញ៉ាវ័យក្មេងចិត្តក្លាហានចេញមុខជួយប្រជាពលរដ្ឋគ្រប់ស្ថានភាពកាលៈទេសៈ បាននឹងអញ្ជើញ ទៅចុះលក់ផ្លែមៀនផ្ទាល់នៅក្រុងកំពង់សោមនៅថ្ងៃនេះបន្តទៀត ដើម្បីឲ្យបងប្អុនអ្នកកំពង់សោម បានភ្លក់រសជាតិផ្លែ ឈើខ្មែរ យើង។ បន្ថែមលើនេះ ការទិញមកលក់ខាតដើម ខាតកម្លាំងពលកម្ម ខាតថ្លៃដឹកជញ្ជូននេះ គឺក្នុងន័យមួយជួយ សម្រួល ទុក្ខលំបាកបងប្អូន ហើយម្យ៉ាងចង់ឲ្យពុកម៉ែបងប្អូនអ្នកខេត្តផ្សេងៗ បានភ្លក់រសជាតិផ្លែមៀនតាង៉ែនឲ្យបានច្រើនផងដែរ។

សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ានៅពេលនេះ ដោយមានការ ចង្អុល បង្ហាញ ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាក បាទក្រហម កម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅ ខេត្តបាត់ដំបង៕

RELATED ARTICLES