ស្វាយរៀង៖តារាសម្ដែងរូបសង្ហារលោកណាត់ បូរី ដែលមានទឹកដមសម្លេងច្រឡំគ្នាទៅនិងលោកខាន់ ជេមស៍ នោះមិនសូវមានសកម្មភាពសិល្បៈនោះទេនៅរយៈពេលចុងក្រោយនេះបន្ទាប់ពីលោកភរិយាដ៍ស្រស់ស្អាតនៅក្រុងបាវិតខេត្តស្វាយរៀងរយៈពេលជាង១ឆ្នាំទៅហើយ។តាមព័តមានថាការដែលលោកបូរី ផ្អាកថតសម្ដែងសិល្បៈមួយអន្លើនេះព្រោះតែលោកមមាញឹកទៅនិងមុខជំនួញធំនៅក្រុងបាវិតជាមួយភិយារបស់លោកដោយបើកហាងលក់មាស,Cosmetics ,រកស៊ីអចលនទ្រព្យ និងការងារមួយទៀតដែលលោកបូរី ស្រលាញ់នោះគឺការចិញ្ចឹមសេកយកមកពីបរទេសលក់នៅស្រុកខ្មែរ។

តាមរយៈឆាតហ្វេសបុកលោកណាត់ បូរី បានឲ្យដឹងថាមុរបរនៅក្រុងបាវិតនោះគឺជាការពិតហើយដោយសារតែលោកជាប់ដៃនិងមុខជំនួញទាំងនោះហើយទើបមិនទាន់មានពេលវិលទៅថតសម្ដែងសិល្បៈដូចមុន។លោកបូរី ថាក្រោយរៀបការរួចលោកនិងភរិយាបានទិញផ្ទះមួយនៅបុរីប៉េង ហួត (បឹងស្នោរ)សង្កាត់និរោធ ខណ្ឌច្បារអំពៅក្រុងភ្នំពេញនិងគ្រោងបើកមុខរបររកស៊ីនោះទីនោះ។ប៉ុន្ដែដោយសារតែកូវីដទើបលោកបានងាកទៅធ្វើការងារដែលអាចធ្វើបាននៅក្រុងបាវិតជាមួយប្រពន្ធដោយបើកហាងលក់មាស ខណៈភរិយាលោកមានក៍លក់ឡេ(Cosmetics)ផងដែរព្រោះមានប្រេនផ្ទាល់ខ្លួន។

ចំពោះរូបលោកផ្ទាល់ក៍រកស៊ីជាមួយឪពុក្មេកផ្នែកអចលនទ្រព្យ ហើយនិងការចិញ្ចឹមសេកលក់ទៀតផង។លោកបូរី រៀបរាប់ ថាសេកដែលលោកចិញ្ចឹមលក់នោះគឺនាំចូលពីប្រទេសថៃ ព្រោះនៅទីនោះគេមានកសិដ្ឋានចិញ្ចឹមសេក ដែលយកមកពីបរ ទេស ។លោកថាសេកដែលលោកចិញ្ចឹមមានតម្លៃចាប់ពី១ក្បាលពី១០០ទៅ១០០០០ដុល្លារឯណ្ណោះហើយសេកទាំងនោះលោក អាចបង្ហាត់បង្រៀនវាបាន។

លោកថានៅពេលដែលស្ងាត់កូវីដអាជីកម្មរបស់លោកទាំងនោះនឹងរើមកផ្ទះលោកនៅបុរីប៉េង ហួត(បឹងស្នោរ)វិញនាពេល ខាង មុខនេះ ។ប៉ុន្ដែដោយសារតែរវល់ការងារទាំងនេះលោកមិនទាន់អាចកំណត់ពេលវេលានៃការចូលថតសិល្បៈជាថ្មីនោះទេ។

ណាត់ បូរី ជាអតីតបេក្ខភាព”យុវសិល្បករ ពេជ្រកំពុងច្នៃ”របស់ទូរទស្សន៍អាស៊ីអាគ្នេហ៍កាលពីឆ្នាំ២០១២ ហើយលោកក៍ឈានចូលចាប់អាជីពសម្ដែងដោយលេចមុខតាមភាពយន្ដនិងMVជាច្រើន។កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩ លោកណាត់ បូរី បានចូលរោងការជាមួយនារីដ៍ស្រស់សោភាអ្នកនាងនួន ស្រីរ័ត្ន នៅភូមិពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងហើយចំណងស្នេហាជាង១ឆ្នាំពួកគេទទួលបានកូនស្រីម្នាក់គូឲ្យស្រលាញ់ឈ្មោះណាត់ វណ្ណៈមុនីនា អាយុជាង១ឆ្នាំ៕





