ភ្នំពេញ៖ពេជ្រ សោភា ភ្ជាប់ស្នេហ៍ជាមួយលោកឆឹម សក្កដា ជាង៤ឆ្នាំលើកពេលរៀបការដល់ទៅ៣ដងព្រោះកូវីដហើយដើម្បីកុំឲ្យខាកខានគ្រងឈុតកូនក្រមុំជាលើកទី៤សោភា នៅស្ងៀមពេលដែលប្រុសក្មេងឆឹម សក្កដា រំអុកសុំរៀបការនៅឆ្នាំ២០២២។ទោះជាយ៉ាងណាដោយសារតែរយៈពេលចុងក្រោយនេះស្ថានភាពកូវីដហាក់ចុះខ្សោយខ្លាំងទើបធ្វើឲ្យតារាមួយចំនួនចាប់ផ្ដើមគិតគូរឿងរៀបការសារជាថ្មីឡើងវិញក្នុងនោះដែរមានដូចជានាងវីរៈ និច្ច បានលាភាពក្រមុំដោយដឹកដៃលោកខៀវ ពេជ្រ ថៅកែផ្ទះសំណាក់ក្រុងកំពង់សោមរៀបការកាលពីថ្ងៃទី១៦ខែតុលា ទៅហើយ។ចំពោះពេជ្រ សោភា វិញនាងនៅតែរារែកចិត្តហើយការមិនព្រមផ្ដល់ចម្លើយរៀបការរបស់នាងធ្វើឲ្យប្រុសរូបសង្ហារសក្កដា ចាំឡើងផ្សារភ្នែកអស់ទៅហើយ ព្រោះតែសោភា មិនហ៊ានប្រថុយក្រាបផ្ទឹមនេះហើយនាងថែមទាំងដាក់បម្រាមហាមសក្កដា ចេញចូលផ្ទះឬបន្ទប់នាងគេងផ្ដែសផ្ដាសទៀតផង ពិសេសគឺពេលយប់ព្រលប់ដែលធ្វើឲ្យសក្កដា កាន់តែមួម៉ៅព្រោះថាគូស្នេហ៍តារាមួយចំនួនទៀតពួកគេចេញចូលផ្ទះគ្នាចង់ពេលអាទ្រាធស្មើណាក៍បានតែសោភា វិញបែជាថា “ម៉ាក់ដឹងម៉ាក់វ៉ៃ” ទៅវិញ។
ពេជ្រ សោភា បានលែងលះប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយដូចតារារួមក្រុមសុខ ស្រីនាង និងប៉ាច គីមមួយ ដែរ។យ៉ាងណាភាពជាស្រ្ដីមេម៉ាយរបស់សោភា គឺខុសគេព្រោះនាងគ្មានទុក្ខសោកដូចនារីផ្សេងទៀតនោះទេដោយសារតែនាងថាជីវិតជាស្រីមេម៉ាយពោពេញទៅដោយសិទ្ធិសេរីភាពហើយក្រោយលែងប្ដីជាង៤ឆ្នាំនេះសោភា បានក្លាយទៅជាមេម៉ាយទ្រព្យស្ដុកដែលមានទ្រព្យច្រើនស្ទើតែមិនគូរឲ្យជឿរឡើយ។សោភា មានផ្ទះវីឡារកូនកាត់ដល់ទៅ៣ផ្សេងៗគ្នា ហើយនាងជិះរថយន្ដទំនើបៗដែលគ្មានតារា ណាអាចធ្វើបានដូចនាងមានដូចជាPorsche, Mercedes, Bmw ,Audi ,Range Rover និង Mercedes G63 ជាដើម។ជុំវិញការមានទ្រព្យកាន់តែច្រើននេះដែរគេសង្ស័យថាសោភា មានជម្រើសស្នេហ៍ប្រុសផ្សេងក្រៅពីលោកសក្កដា តែសោភា ថានាងគ្មានប្រុសណាឧបតម្ថម្ភឡើយ ហើយស្នេហានាងនិងសក្កដា ជាស្នេហ៍ពិត មិនមែនក្លែងក្លាយដូចគេសង្ស័យនោះទេ។
ពេជ្រ សោភា ស្ថិតក្នុងចំណោមអ្នកមេម៉ាយមានទ្រព្យស្ដុកស្ដមនៅឆ្នាំ២០២១នេះមានដូចជាអ្នកនាងកែវ និសា,ចន ច័ន្ទលក្ខិណា,ឈួន សុវណ្ណឆ័យ និងម៉េង កែវពេជ្ជតា ជាដើម។ប៉ុន្ដែមានតែសោភា ម្នាក់ប៉ុណ្ណោះដែលជ្រើសស្នេហ៍ថ្មីជាប្រុសក្មេងហើយនាងបានលើកពេលរៀបការដល់ទៅ៣លើកជាប់ៗគ្នា ហេតុនេះហើយគេរងចាំមើលថាតើសោភា-សក្កដា នឹងក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់នៅពេលខាងមុខដូចពួកគេថាជាស្នេហ៍ពិតមែនឬមួយក៍នៅតែជាល្ខោនដូចមនុស្សភាគច្រើនម៉ៃទៅលើពួកគេ?
មជ្ឈដ្ឋានមហាជនបានលើកឡើងថាពេជ្រ សោភា មានជម្រើសស្នេហ៍ច្រើនហេតុនេះហើយការអូសក្រឡារឿងរៀបការតាមការស្នើសុំរបស់លោកសក្កដា នោះអាចធ្វើឲ្យប្រុសក្មេងរូបនេះមិនស្ថិតក្នុងចំណោមប្រុសដែលនាងត្រូវយកធ្វើប្ដីពិតប្រាកដក៍ថាបាន ព្រោះតែកន្លងមកធ្លាប់មានដំណឹងថាលោកសក្កដា មិនមានអារម្មណ៍ស្នេហាលើស្រ្ដីភេទឡើយ ហើយអ្នកទាំ២រៀបចំបឹទពួនស្នេហ៍នេះឡើងដើម្បីបឹទបាំងស្នេហ៍ពិតរៀងៗខ្លួននិងឲ្យល្បីឈ្មោះទាំង២នាក់។តែទាំងសោភា និងសក្កដា សុទ្ធតែប្រកែកដូចគ្នាហើយពួកគេថែមទាំងបានដឹកដៃគ្នាទៅថតPre-Wedding ដើម្បីឲ្យគេជឿរជាក់ទៀតផង។អ្វីដែលគូរឲ្យកត់សម្គាល់នោះមានពេលខ្លះសោភា ប្រចណ្ឌនិងហួងហែងសក្កដា ខ្លាំងដូចជានាងហាមប្រុសក្មេងកៀកកើយជាមួយស្រីណាផ្សេងដល់ទៅ១ខែក៍មានបើទោះជាសកម្មភាពនោះជាការងារសិល្បៈក៍ដោយ។ចំណែកលោកសក្កដា វិញមានតែគោរពតាមបទបញ្ជាររបស់សោភា គ្រប់បែបយ៉ាងទាំងអស់ ប៉ុន្ដែអ្វីដែលលោកមិនសូវសប្បាយចិត្តជាមួយសង្សារគឺសុំតារាវ័យ៣៧ឆ្នាំរៀបការនៅឆ្នាំក្រោយនេះតែនាងមិនព្រមឆ្លើយតបជាដាច់ខាត។សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលឮថាសង្សារចង់រៀបការនៅឆ្នាំ២០២២ នាងមានអារម្មណ៍ថាដូចភ័យៗតែមិនមែនបុកពោះរឿងផ្សំដំណេកនោះទេ ប៉ុន្ដែខ្លាចខកចិត្តលើកទី៤៕