Saturday, December 28, 2024
Homeតារាខ្មែរខាត់ សុឃីម ៖មិនដូចខ្ញុង

ខាត់ សុឃីម ៖មិនដូចខ្ញុង

  ភ្នំពេញ៖កាលពីដើមខែកញ្ញាឆ្នាំ២០២១អ្នកនាងខាត់ សុឃីម បានទម្លាយថាដោយសេចក្ដី​លោភ​លន់​រឿងលុយ​១ម៉ឺនដុល្លារ​ស៊ីការ២ពាន់ដុល្លារនោះនាងបានចាញ់​បោកឧកញ៉ាម្នាក់អស់ប្រាក់​សរុប​ចំនួន៩០០០០០ដុល្លារ ទើបធ្វើឲ្យនាង​ធ្លាក់ចូល​ទៅ​ក្នុងស្ថានភាពបំណុលជំពាក់ធនាគារ និងគេតាមទារលុយឡើងវិលក្បុងព្រោះតែ​នាងបានធានារឲ្យអ្នក​ផ្សេងទៀតមករក​ស៊ី​ជាមួយនាងដែរ។ប៉ុន្ដែសុឃីម ថានាងបានកាត់កេរ្ដិ៍កាត់ខ្មាសដោយទម្លាយបទពិសោធន៍​ផ្ទាល់ខ្លួន​ប្រា​ប់​ទៅមហា​ជនដើម្បី​កុំ​ឲ្យមានអ្នកផ្សេងៗទៀត ចាញ់បោកគេដូចជារូបនាងដែរ។តែអ្វីដែលនាង​ខកចិត្តនោះគឺត្រូវគេ​ពេបជ្រាយនិងដៀល​នាង​មក​វិញថាដោយសារតែអាឃីម ល្ងង់ទើបគេ​បោកបាន…។

សុឃីម ថាបើនៅតែមាននៈទៀតប្រយ័ត្នអ្នកសើចចំអក​ឲ្យនាង​នៅ​លេខ​រៀង​បន្ទាប់​ពីនាង…។ប៉ុន្ដែខាត់ សុឃីម មិនបាន​ស្វែង​រកលោកគ្រូជោគជ័យឲ្យជួយ​អន្ដរាគមន៍​ដោះបំណុលនាងឡើយ គឺ​នាង​មានតែប្រកាសលក់សម្អាងការ និងផ្ទះជាបន្ទាប់ដើម្បី​យក​លុយទៅបង់ឲ្យធនាគារ ហើយពេលនេះនាងអាចក្រោក​ឈ​វិញ​បាន​ដោយ​ខ្លួនឯងតាម​រយៈ​ការបើកហាងCosmeticដោយ​សំ​ណាយអស់ប្រាក់ជាច្រើនម៉ឺនដុល្លារ និងទិញLexus Lx570​ជិះ​យ៉ាង​កា​លីពដើម្បីឆ្លើយ​តបទៅ​អ្នកដែល​ថានាង​កំពុង​ធ្លាក់​ខ្លួន​នោះ។អ្វីដែលគូរឲ្យកត់សម្គាល់សុឃីម ជាតារា​ដែល​មហា​ជនគ្រប់ស្រ​ទាប់​គាំទ្រនោះនាង​មិនបានហាមាត់សុំលុយពីទស្ស​និក​ជននោះទេ អំឡុងពេល​ដែលធ្លាក់​ខ្លួនហ៊ុំព័ទ្ធ​ទៅ​ដោយ​បំ​ណុល​ជុំ​ទិស​នោះ។

   ដោយឡែកបើយើងក្រឡែកមកមើលអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង វិញនាងបាន​ប្រ​កាស​កាលពីថ្ងៃទី១៧ខែតុលា​ឆ្នាំ​២០​២១ថានាងជំពាក់​ម្ចាស់បំណុលជិត៣០នាក់ហើយ​ចំ​នួន​ទឹកលុយដែលខ្ចីគេដល់ទៅ៥៧២០០០ដុល្លារ។​នាងបានយំ​ខ្សឹប​ខ្សួល​នៅ​មុខតុលាការសុំ​សប្បុរសជនឲ្យបាញ់លុយឲ្យនាងតាមកុងAba​ដើម្បីឲ្យនាងបានយកទៅសងគេជៀស​វាងការចូលដេកគុគ​នាំ​ឲ្យកូនៗកំព្រាម្ដាយ។ក្រោយមានការអំពាវនាវពីសំណាក់អតីត​តារាកំប្លែងល្បីឈ្មោះរូបនេះមាន​សប្បុរសជនជា​ច្រើនបាញ់​លុ​យឲ្យនាងព្រោះធ្លាប់គាំទ្រ និងសេចក្ដីអាណិត​អាសូរ។ប៉ុន្ដែអំឡុងពេលទូរស័ព្ទខ្ញុង ចង់គាំងព្រោះតែគេបាញ់លុយឲ្យមិនឈប់​នោះស្រាប់តែ​លោក​គ្រូបង្រៀនជោគជ័យសៀវ សុផល បានទម្លាយអាថ័កំបាំងសម្ងាត់ថាខ្ញុង មកជួប​លោក​រយៈ​ពេលជាង​១​ម៉ោ​ង​ទើបលោករៀបផែនការណ៍ឲ្យខ្ញុង អនុវត្តន៍វិធីប្ដឹងខ្លួនឯងតាមរយៈ​ការសុំឲ្យ​សប្បុរសជនជួយម្នាក់១ដុល្លារ​ដើម្បីបានលុយ​ដោះ​​​​បំណុល…។គ្រាន់តែឭបែប​នេះ​ម​ហាជនដែលជួយខ្ញុង នោះធ្លាក់ថ្លើមក្ដុកព្រោះមានអារម្មណ៍ថាចាញ់បោកខ្ញុង ហើយ​ព្រោះ​នេះ​ជា​ផែន​ការណ៍​រៀបចំទុកមុនជាស្រេច។ខ្ញុង ទួញយំទឹកភ្នែកហូជោគថ្ពាល់ព្រោះក្ដៅចិត្តលោក​គ្រូជោគ​ជ័យ​ទម្លាយ​ការណ៍​នោះហើយនាងបានធ្វើសន្និសីទ​កាសែតព្រឹកថ្ងៃទី២០ខែតុលា​ដោយ​ប្រាប់អ្នកសារព័តមានថាលោកគ្រូដោះបំណុលសៀ សុ​ផល បានទាមទារទឹកលុយចំនួន​១ម៉ឺន​ដុល្លារ​ពីនាងបើ​សិនចង់​ជួប​លោក។ប៉ុន្ដែរដោយសារតែនាងគ្មាន​លុយព្រោះកំពុងតែវ័នក​រឿងបំណុល​នោះទើបនាងលក់ទូស័ព្ទ២គ្រឿងបានលុយ​៥០០ដុល្លារទើបអាចជួបលោក​សុ​ផល​ បានហើយដោយសារតែចង់​ឲ្យរួច​បំណុល​ទើប​នាងអនុវត្តិន៍ផែនការណ៍លោកគ្រូណែនាំ ។ប៉ុន្ដែពេលនេះនាងឈឺចាប់បំ​ផុត​ដែល​គេចោទថា​នាងត្រូវរ៉ូវគ្នា​ជាមួយលោកគ្រូម្នាក់នេះដើម្បី​ស្វែងរកលាភសក្ការៈក្លាយជា​អ្នក​មាន​ដោយសារលុយសប្បុរសជន…។ខ្ញុង បានបង្ហាញកុង​Abaនៅទូរស័ព្ទដៃរបស់នាងដើម្បីឲ្យអ្នកកាសែតបានឃើញនិងធ្វើជាសាក្សីថាទឹកលុយដែលនាងទទួលបានពីសប្បុរសជនសរុបទាំងអស់មានចំនួន$56,542,37 ហើយនាងសម្រេចចិត្ត​បរិច្ចាគទៅមន្ទីពេទ្យគន្ធបុប្ផា៥០%សល់ប៉ុន្មាននាងត្រូវរកអ្នក​ជំនាញប្រាប់​ពីវិធី​ដោះស្រាយបំណុលករណីដូចរូបនាងនេះ…។

  សំណួរដែលមហាជនបានលើកឡើងថាហេតុអីពេលដែលខាត់ សុឃីម ធ្លាក់ខ្លួន​ជំពាក់គេដល់ជិត១លានដុល្លារនោះបែជា​នាង​មិន​ហាមាត់សុំ​លុយពីមហាជនដូចខ្ញុង?អ្នកនាងសុឃីម ធ្លាប់និ​យា​យថានាងសំណាងហើយដែលសល់​ទ្រព្យខ្លះ​ដែល​រក​បានពីមុនហើយសារ៉េ​លក់សង​គេកុំអី​មិនដឹងជាធ្វើយ៉ាងណាទេ។ចំណែកខ្ញុង ថានាងគ្មានទ្រព្យអ្វីជាប់ខ្លួនទេ​ព្រោះ​ផ្ទះ​​នាង​​ទិញ​បង់​រំល​ស់ ហើយមិនយូរទេម្ចាស់បុរីនឹងរឹបអូសជាមិនខានព្រោះ​គ្មានលុយបង់​ទៀត។ចំណែកឡាន​ប្ដីនាងកៃដកំពុង​ជិះ​ម៉ាក​Ford​ នោះនាងមិនទាន់លក់ព្រោះបើនាងជាប់គុកទៅ​ទុកឲ្យប្ដីលក់យកលុយ​ចិញ្ចឹមកូន។សរុប​សេច​ក្ដី​មកមហាជនលើក​ឡើង​ថាអ្នកនាងសុឃីម ដែលជាមនុស្សឆ្លាតបំផុត​នៅតែ​ចាញ់បោក​គេ​នោះ​នាងនៅសល់ទ្រព្យពីមុនដែល​បានសន្សំអាច​ទប់ទល់​ស្ថានការណ៍​អាក្រក់នេះបាន ចំ​ណែកខ្ញុង វិញនាងថាខ្ចីលុយគេដល់ទៅជាងកន្លះលានដុល្លារ​មិនឲ្យប្ដីដឹង​ព្រោះរកស៊ីខាត​ហើ​យឥឡូវធ្លាយរឿងលោកគ្រូដោះបំណុលរៀបផែនការណ៍ធំឲ្យធ្វើទៀតទើបធ្វើឲ្យទស្សនិកជនកាន់តែឈឺក្បាលជំនួសខ្ញុង…៕

RELATED ARTICLES