បារាំង៖ឈាន នីហ្សា ទោះជាពេលនេះមិនទាន់មកដល់ស្រុកខ្មែរវិញមែនតែគម្រោងអាជីវកម្មថ្មីរបស់នាងទាក់ទងគ្រឿងសម្អាង(Cosmetic)គឺបានរៀបចំរួចរាល់អស់ទៅហើយទាំងទីតាំងព្រមទាំងត្រៀមដំណើរការក្នុងពេលដ៍ឆាប់ៗនេះ។ការសម្អាងបែបនេះដោយសារតែពេលនេះស្ថានភាពកូវីដនៅក្នុងស្រុកកាន់តែមានសភាពធូស្រាលហើយមុខរបររកស៊ីទាំងឡាយបានតំណើរការសារជាថ្មីឡើងវិញនៅរយៈពេលចុងក្រោយទើបនីហ្សា ជឿរជាក់ថានាងអាចចាប់ផ្ដើមប្រកបនូវមុខរបរដែលខ្លួនឯងស្រលាញ់បានហើយ។



អតីតតារាចម្រៀងនិងសម្ដែងរូបនេះបានឲ្យដឹងតាមឆាតហ្វេសបុកថានាងនឹងចុះមកដល់ស្រុកខ្មែរនាពេលដ៍ខ្លីខាងមុខនេះព្រោះនាងបានរៀបចំទីតាំងបើកហាងទីក្រុងភ្នំពេញនិងបានសុំសិទ្ធិពីក្រួងពាក់ព័ន្ធពីការរកស៊ីផ្នែកគ្រឿងសម្អាងនេះតាមផ្លូវច្បាប់រួចរាល់អស់ហើយ។ប៉ុន្ដែនាងថាមុនមកដល់ខ្មែរនាងនឹងចាប់ផ្ដើមLiveលក់និងបង្ហាញផលិតផលម៉ាកGGNG នោះឲ្យអតិថិជនរបស់នាងបានស្គាល់នៅចុងខែធ្នូឆ្នាំ២០២១ ខាងមុខនេះហើយ។នាងថាទោះជានេះជាមុខរបរមួយថ្មីសន្លាងសម្រាប់នាងមែន ប៉ុន្ដែអំឡុងពេលដែលនាងកំពុងរស់នៅបារាំងនេះនាងមានបងប្អូននៅក្នុងស្រុកបានចាត់ចែងធ្វើការងារទាក់ទងការរកស៊ីនោះជំនួសនាង ហើយពេលដែលនាងចុះមកដល់នឹងតំណើរការតែម្ដង។យ៉ាងណាឈាន នីហ្សា នៅតែមិនបញ្ជាក់ថាការការធ្វើឲ្យចឹញជារូបរាងមុខរបរផ្នែកCosmetic នោះនៅតំណាក់កាលដំបូងនាងប្រើទុនប៉ុន្មាននោះទេដោយនាងគ្រាន់តែអះអាងថាដើម្បីរក្សារក្រេឌីតគឺត្រូវតែនាំចូលផលិតផលដែលមានគុណភាពហើយការចំណាយទុនក៍អស់ទៅតាមហ្នឹងដែរ។



គូររំលឹកថាឈាន នីហ្សា បានចេញទៅរស់នៅទីក្រុងប៉ារីសប្រទេសបារាំងរយៈពេលជាង៧ឆ្នាំមកហើយក្រោយនាងរៀបការ កាលពីឆ្នាំ២០១៣ ហើយពេលនេះនីហ្សា ទទួលបានចំណងដៃកូន២នាក់គូឲ្យស្រលាញ់គឺកូនទី១ប្រុសឈ្មោះRichard អាយុជាង ៦ឆ្នាំ និងកូនទី២ស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។នីហ្សា រស់នៅប្រទេសបារាំងនាងមិនដែលចេញច្រៀងសម្ដែងដូចអតីតតារា មួយចំនួនដែលកំពុងនៅទីនោះទេគឺមើលថែរកូនៗនៅផ្ទះហើយនាងក៍ចុះមកស្រុកខ្មែរជាញឹកញាប់ផងដែរមុនផ្ទុះកូវីដ។នាងថា ទោះជាឃ្លាតពីអាជីពសិល្បៈជាច្រើនឆ្នាំក្ដី ប៉ុន្ដែនៅតែនឹករលឹកដល់អាជីពមួយនេះរួមទាំងមិត្តភក្ដិធ្លាប់រួមការងារជាមួយផងដែរ ហេតុនេះហើយនាងរំពឹងថាមុខរបរថ្មីរបស់នាងក្រៅពីអតិថិជនខាងក្រៅនោះក៍មានមិត្តសិល្បករគាំទ្រផងដែរ៕



