Friday, November 22, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយផែនដី ៦,៤វិចទ័រវាយ ប្រហារ​ឆ្នេរ​​ ​សមុទ្រអេក្វាឌ័រ

រញ្ជួយផែនដី ៦,៤វិចទ័រវាយ ប្រហារ​ឆ្នេរ​​ ​សមុទ្រអេក្វាឌ័រ

អេក្វាឌ័រ៖ ទីភ្នាក់ងារស្ទង់ មើលភូមិសាស្ត្រស ហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថាកាលពី ថ្ងៃអាទិត្យគ្រោះ ធម្មជាតិរញ្ជួយផែន ដីក្នុងខ្សែទឹករាក់ទំហំ៦,៤វិចទ័របាន វាយប្រហារមក លើតំបន់ឆ្នេរសមុទ្រភាគ ពាយព្យនៃប្រទេស អេក្វាឌ័រ ដែលជាទីកន្លែង ធ្លាប់ជួបហេតុការណ៍និងបណ្តាល ឲ្យមានមនុស្ស ស្លាប់កាលពីខែ មេសាកន្លងមកនេះ។

អង្គការ USGS បានបន្ថែមថាគ្រោះរញ្ជួយ ផែនដីនេះគឺស្ថិត នៅចំណុចកណ្តាលក្បែរទីក្រុង Esmeraldas ដែលជារដ្ឋធានីភាគពាយព្យប្រទេសគឺ Quito នៅក្នុងជម្រៅទឹក៣៥គីឡូម៉ែត្រឯណោះ។ ចំណែកមជ្ឈ មណ្ឌលក្រើនរំលឹកពីរ លកយក្សស៊ូណាមិ សមុទ្រប៉ាស៊ី ហ្វិកពុំបានចេញសេចក្តីថ្លែងការណ៍ព្រមាន ពីរលកយក្សភ្លាមៗ ក្រោយពីរញ្ជួយផែនដីនោះផងដែរ។

តំបន់ឆ្នេររបស់ ក្រុងនោះបានរង គ្រោះដោយការវាយ ប្រហារពីគ្រោះរញ្ជួយ ប៉ុន្មានដងមកហើយគិតចាប់តាំងពី ដំណើររញ័រផែនដីកាលពីខែមេសា ដែលបានសម្លាប់មនុស្ សជាង៦៥០នាក់ រញ្ជយផែនដីខ្លាំងបំផុតរបស់ ជាតិក្នុងមួយទស្សវត្សរ៍។ ក្នុងខែឧសភា រញ្ជួយផែនដីបានកើតឡើងជាបន្តបន្ទាប់គ្នាពីរលើកដែលគេវាស់ស្ទង់ ឃើញថាមានទំហំ ៦,៧វិចទ័រនិង៦,៨វិចទ័រនិងបាន សម្លាប់មនុស្សចំនួន១នាក់និ ងបណ្តាលឲ្យខូចខាតតិចតួច។

RELATED ARTICLES