ភ្នំពេញ៖លោកគូ ពិសិដ្ឋ ជាអ្នកជំនាញធ្វើសក់ដ៍ល្បីឈ្មោះម្នាក់ក្នុងចំណោមជាងធ្វើសក់នាំមុខគេនាពេលបច្ចុប្បន្នដែលថ្មីៗនេះលោកក៍ទើបតែបានធ្វើសក់ឲ្យកូនក្រមុំម្នាក់ដែលបានរៀបមង្គលការលំអរនិងហ៊ុមព័ទ្ធទៅដោយផ្កាភ្ញីពេញសាលមរហូតមានការចាប់អារម្មណ៍ពេញបណ្ដាញសង្គម ព្រោះការរៀបការនោះអាចចាត់ទុកថាជាពិធីការធំជាងគេនៅឆ្នាំ២០២២។លោកពិសិដ្ឋ ក៍ត្រូវបានគេដឹងថាធ្លាប់ធ្វើសក់ឲ្យតារាល្បីល្បាញឈ្មោះជាច្រើនដួងមកហើយផងដែរក្នុងនោះមានរួមទាំងការធ្វើសក់ឲ្យឱក សុគន្ធកញ្ញា នៅថ្ងៃមង្គលការរបស់នាង និងធ្វើសក់ឲ្យសុខ ស្រីនាង រួមទាំងតារាល្បីរបស់ថៃPinky Savika និងតារាល្បីៗជាច្រើនដួងទៀត។


អ្នកយកព័តមានយើងបានស្កាត់ទៅជួបសម្ភាសន៍លោកគូ ពិសិដ្ឋ ដោយផ្ទាល់កាលពីពេលថ្មីៗនេះក្រោយមានព័តមានថាលោកបានរៀនចប់ពេទ្យហើយបែជាងាកមកចាប់អាជីពជាអ្នកធ្វើសក់ទៅវិញ។លោកពិសិដ្ឋ បានឲ្យដឹងថាដោយសារតែលោកលោកស្រលាញ់អាជីពមួយនេះទើបខំប្រឹប្រែងរៀនទិកនិកទាំងក្នុងនិងក្រៅប្រទេសពីវិធីធ្វើសក់ឲ្យស្អាតហើយលោកបានចាប់ជំនាញមួយនេះរយៈពេល៨ឆ្នាំមកហើយ។លោកពិសិដ្ឋ ថាអារម្មណ៍របស់លោកដក់ទៅដោយការការស្រលាញ់សក់ស្ត្រីដែលមើលទៅស្អាតខ្លាំងណាស់ឲ្យតែយើងចេះតុបតែងរហូតលោកចង់អភរក្សនូវឃ្នាបសក់បុរាណរបស់ខ្មែរទៀតផង ទើបលោកតាំងចិត្តថាត្រូវតែបំពេញនូវក្ដីស្រម៉ៃរបស់ខ្លួនហើយយកជំនាញមួយនេះឲ្យខាងតែបាន។


លោកបន្ថែមថាថ្មីៗនេះលោកមានមោទនភាពដែលបានធ្វើសក់ឲ្យកូនក្រមុំក្នុងមង្គលការដ៍ធំមួយដែលលំអរទៅដោយផ្កាចម្រុះព័ណផ្អើលនៅលើបណ្ដាញសង្គមហើយលោកត្រូវបានគេទទួលស្គាល់ថាជាអ្នកនៅពីក្រោយខ្នងនៃការច្នៃរម៉ូដសក់ដ៍ស្រស់ស្អាតរបស់កូនក្រមុំ ខណៈដែលកន្លងមកមានតារាល្បីៗជាច្រើនដួងមានទាំងតារាខ្មែរនិងបរទេសផ្ដល់ទំនុកចិត្តឲ្យធ្វើសក់ឲ្យពួកគេក្នុងកម្មវិធីធំៗផងដែរ។លោកពិសិដ្ឋ ក៍បានឲ្យដឹងដែរថាលោកពិតជាបានរៀនចប់ពេទ្យមែន ប៉ុន្ដែមូលហេតុដែលលោកបែជាចាប់អាជីពជាអ្នកធ្វើសក់នេះគឺជាការបន្ថែមនូវចំណេះដឹងនិងការស្រលាញ់ថ្មីមួយទៀត ព្រោះមនុស្សយើងបើចេះជំនាញកាន់តែច្រើនកាន់តែល្អហើយយើងអាចជ្រើសរើសការងារដែលខ្លួនស្រលាញ់បានហើយ៕




