Friday, October 18, 2024
Homeព័ត៌មានជាតិលោក​​កឹម សុខា បន្ត​សម្ងំ​នៅ​ទីស្នាក់​ការ លោក​សួន សេរីរដ្ឋា រិះ​គន់​អ្នក​នយោ​បាយ អន់ ជាង​អាចម៍​គោ

លោក​​កឹម សុខា បន្ត​សម្ងំ​នៅ​ទីស្នាក់​ការ លោក​សួន សេរីរដ្ឋា រិះ​គន់​អ្នក​នយោ​បាយ អន់ ជាង​អាចម៍​គោ

ភ្នំពេញ  ខណៈដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំលើកទី៧ នីតិកាលទី៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់មួយចំនួន ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចូលរួម នាថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៦ នោះ លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ដែលមុននេះ ត្រូវបាន អ្នកនាំពាក្យបង្ហើបថា លោកអាចនឹងចូលរួម ប្រជុំសភាដែរនោះ បែរជាអវត្តមានក្នុងកិច្ចប្រជុំ សភា ដោយលោកនៅតែបន្តសម្ងំស្នាក់នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នៅ ឯសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ស្របពេល ដែលលោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ បានរិះគន់ថា លោកកឹម សុខា ជា អ្នកនយោបាយអន់ជាងអាចម៍គោ។

លោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ បានសរសេរសារក្នុងទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថាពីមុន ខ្ញុំអស់សំណើចនឹងលោក ហ៊ុន សែន ដែលថ្លែងថា ជនជាតិយួន ដែល រស់នៅក្នុងស្រុកខ្មែរ គឺចូលមកតាំងពីជំនាន់ បារាំង ដែលបារាំងឱ្យចូលមកឥឡូវខ្ញុំអស់ សំណើចនឹងលោកកឹម សុខា (អ្នកនយោបាយ អន់ជាងអាចម៍គោ) ដែលលោកលើកឡើងថា បើគណបក្សសង្គ្រោះជាតិ ឈ្នះដឹកនាំប្រទេស នឹងធ្វើជញ្ជាំងរបងព្រំដែនយួន តាមព្រំដែនយួន…! អ្នកនយោបាយបល់បាយ គិតអ្វីក៏បល់បាយ និយាយអ្វីក៏បល់បាយដែរ

rotha

លោកសួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ នគរធំនៅថ្ងៃដដែលនោះ បន្ថែមលើសំណេរ ខាងលើនេះថា ការដែលលោកហៅលោកកឹម សុខា ជាអ្នកនយោបាយអន់ជាងអាចម៍គោ មិនមែនជាចេតនានយោបាយរបស់លោកទេ គឺ លោករំលឹកឡើងវិញ តាមពាក្យលោកកឹម សុខា កាលពីឆ្នាំ២០១៣ ដែលប្តេជ្ញាមិនចូលសភា តែចុងក្រោយ នៅតែចូលសភា ហើយពេល នេះ មិនហ៊ានចូលសភា បន្តសម្ងំស្នាក់នៅទីស្នាក់ការកណ្តាលគណបក្ស ដោះស្រាយរឿងខ្លួនឯង មិនបាន ធ្វើម្តេចអាចទៅដោះស្រាយបញ្ហាប្រទេស ជាតិបាន?

លោកសួន សេរីរដ្ឋា មានប្រសាសន៍ថាខ្ញុំអត់បានប្រើពាក្យអីផ្សេងទេ ប៉ុន្តែខ្ញុំគ្រាន់តែ លើកអ្វីដែលលោកកឹម សុខា គាត់ធ្លាប់និយាយ មុនពេលគាត់ចូលសភា គឺគាត់និយាយថា បើ សិនជាចូលទៅសភា គឺអន់ជាងអាចម៍គោទៅ ទៀត។ មានន័យថា តាំងពីថ្ងៃគាត់ចូលសភា មក គឺគាត់អន់ជាងអាចម៍គោតែម្តង ពីព្រោះ ជាសម្តីរបស់គាត់ តាំងពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ ហើយរហូតមកដល់ពេលបាតុកម្ម ពេល អីហ្នឹង គាត់ឈរឃោសនាជាមួយអ្នកគាំទ្ររបស់ គាត់ ពេលហ្នឹងជំហរគណបក្សសង្គ្រោះជាតិហ្នឹង និងអ្នកគាំទ្រហ្នឹងមិនឱ្យចូលសភាទេ ហើយគាត់ បានប្រកាសនៅចំពោះមុខអ្នកគាំទ្រថា មិនចូល ដាច់ខាតក្នុងរដ្ឋសភាហ្នឹង ហើយបើសិនជាចូល ក្នុងរដ្ឋសភាហ្នឹង គឺអន់ជាងអាចម៍គោទៅទៀត អាហ្នឹងដូចលោករង្ស៊ី ដែរ ដែលកាលជំនាន់នោះ លោករង្ស៊ី គាត់និយាយថា មិនចូលដាច់ខាតក្នុង រដ្ឋសភាហ្នឹង ហើយបើចូលក្នុងសភាហ្នឹង គឺមាន តែឆ្កួត។ ដូច្នេះអ្វីដែលខ្ញុំសរសេរ ដែលហៅថា លោកកឹម សុខា ជាអ្នកនយោបាយអន់ជាង អាចម៍គោហ្នឹង គឺយោងទៅនឹងសម្តីរបស់គាត់ តាំងពីក្រោយការបោះឆ្នោត ឆ្នាំ២០១៣ ដូច គាត់ប្រកាសខ្លួនឯងហ្នឹងទេ គឺគាត់ប្រកាសថា មិនចូលរដ្ឋសភាដាច់ខាត ហើយបើចូលអន់ ជាងអាចម៍គោទៅទៀត។ អ៊ីចឹងមានន័យថា តាំងពីគណបក្សសង្គ្រោះជាតិ ចូលក្នុងរដ្ឋសភា ពួកគាត់អន់ជាងអាចម៍គោទាំងអស់

លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្ត ថាទាក់ទងដល់ការស្នាក់នៅទីស្នាក់ការគណបក្ស អាហ្នឹងដូចខ្ញុំបានជម្រាបអ៊ីចឹង អ្នកនយោបាយដែលវាកំសាក វាអន់ជាងអាចម៍គោដូច ខ្លួនឯង បានលើកអ៊ីចឹង គឺថាអត់ហ៊ានប្រឈម មុខនឹងការពិត អត់ហ៊ានប្រឈមនឹងអ្វីដែលកើត ឡើងចំពោះខ្លួនឯង ហើយអ្នកនយោបាយម្នាក់ សូម្បីតែចំពោះខ្លួនឯង រឿងកិច្ចការរបស់ខ្លួន មិនអាចប្រឈមមុខ មិនហ៊ានដោះស្រាយផង តើធ្វើម៉េចនឹងដោះស្រាយចំពោះប្រទេសជាតិ បាន? ធ្វើម៉េចនឹងដោះស្រាយសម្រាប់ពលរដ្ឋ បាន? ឥឡូវនេះទុក្ខរបស់ខ្លួនឯង ទុក្ខរបស់កឹម សុខា ហ្នឹង គឺដោះស្រាយខ្លួនឯងមិនបានផង។ អ៊ីចឹងធ្វើម៉េចនឹងដោះស្រាយទុក្ខវេទនារបស់ ពលរដ្ឋ និងប្រទេសជាតិបាន? ដូច្នេះហើយ បើសិនជាប្រៀបធៀបទៅវិញ ដូចប្រធានាធិបតី ជាប់ឆ្នោតរបស់អាមេរិក លោកត្រាំ គាត់និយាយ ទៅហ៊ីលឡារី គ្លីនតុន គាត់ថា ហ៊ីលឡារី គ្លីនតុន គឺមិនអាចផ្គាប់ចិត្តប្តីខ្លួនឯងបានផង ធ្វើម៉េច នឹងផ្គាប់ចិត្តពលរដ្ឋអាមេរិកាំងបាន? ឥឡូវ កឹម សុខា ដល់ដំណាក់កាលហ្នឹង មិនអាចដោះ ស្រាយទុក្ខវិបត្តិរបស់ខ្លួនឯងបានផង គឺធ្វើម៉េចមក ដោះស្រាយទុក្ខរបស់ប្រទេសជាតិ និងពលរដ្ឋ បាន គឺថា គាត់លាក់ខ្លួន គាត់ឃុំខ្លួនៗឯងអី គ្រប់សព្វបែបយ៉ាង អត់ហ៊ានចេញមុខប្រឈម ការពិត សូម្បីប្រជុំសភា ខ្លួនឯងដែលជាសមាជិក សភា មិនហ៊ានចេញមុខប្រជុំសភាផង។ អ៊ីចឹង គឺមេដឹកនាំដែលកំសាក ហើយដែលលាក់ខ្លួន នៅក្នុងរូងកណ្តុរបែបហ្នឹង គឺមិនអាចជាក្តីសង្ឃឹម របស់ពលរដ្ឋខ្មែរបានទេ

ការលើកឡើងរិះគន់របស់លោកសួន សេរីរដ្ឋា ទៅលើលោកកឹម សុខា ធ្វើឡើងក្រោយ ពេលដែលលោកកឹម សុខា បានថ្លែងថា បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតបានដឹកនាំប្រទេស នឹងគិតបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ជារឿងសំខាន់។ ដូច្នេះរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សសង្គ្រោះជាតិ នឹងជំរុញប្រជាពលរដ្ឋទៅរស់នៅតំបន់ព្រំដែនឱ្យកាន់តែច្រើន នៅពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះការ បោះឆ្នោត។

លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្ថែម ថា ខ្ញុំថា ជាអ្នកនយោបាយបល់បាយហ្នឹង គឺ ថាគិតអីក៏បល់បាយ និយាយអីក៏បល់បាយដែរ។ ការដែលលើកឡើងថា បើសិនជាខ្លួនឈ្នះឆ្នោត ទៅធ្វើរបងកំពែងជាមួយប្រទេសយួន ដើម្បី ប្រៀបធៀបទៅនឹងអ្វីដែលប្រធានាធិបតីទើប ជាប់ឆ្នោតថ្មី នៅអាមេរិក លោកត្រាំ គាត់ឈ្នះ ឆ្នោត នៅក្នុងយុទ្ធនាការមួយ គាត់ថា គាត់ធ្វើ មហាកំផែង ឬរបងការពារជាមួយប្រទេស មិចស៊ិកហ្នឹង ហើយស្រាប់កឹម សុខា យកអាហ្នឹង មកនិយាយថា នឹងធ្វើរបងមហាកំពែងជាមួយ ប្រទេសយួន អាហ្នឹងវាជារឿងមួយដែលអស់ សំណើចមែនទែន សួរថា គាត់ធ្វើនយោបាយ នៅក្នុងប្រទេសអាមេរិកយ៉ាងម៉េច? ហើយការ ធ្វើនយោបាយនៅក្នុងប្រទេសខ្មែរយ៉ាងម៉េច? ហើយចំពោះប្រទេសអាមេរិក ជាកញ្ចប់ថវិកា ការពារជាតិរបស់គេប៉ុនណា? ហើយនៅក្នុង ប្រទេសខ្មែរ កញ្ចប់ថវិកាសម្រាប់ការពារជាតិ របស់ប្រទេសយើង និងកញ្ចប់ថវិកា សម្រាប់ អភិវឌ្ឍប្រទេសរបស់យើង ទៅលើហេដ្ឋារចនា សម្ព័ន្ធ ទៅលើជីវភាពរបស់ពលរដ្ឋហ្នឹងខុសគ្នា យ៉ាងម៉េច? សហរដ្ឋអាមេរិក គេមានដល់បន្ទាយទាហាននៅក្រៅប្រទេស គេមិនត្រឹមមានបន្ទាយ ទាហាននៅក្នុងប្រទេសទេ។ បន្ទាយទាហាន នៅក្រៅប្រទេស គេមាននៅជប៉ុន គេមាននៅ កូរ៉េខាងត្បូង គេមាននៅហ៊្វីលីពីន គេមាននៅ អឺរ៉ុប គឺថា កញ្ចប់ថវិកាសម្រាប់ការពារជាតិ ហ្នឹង គឺច្រើនមែនទែន ហើយចំពោះនៅប្រទេសខ្មែរ របស់យើង សូម្បីតែកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍ ប្រទេសហ្នឹង គឹថាមិនដឹងនៅណាច្បាស់លាស់ ឱ្យវាគ្រប់គ្រាន់ផង។ អ៊ីចឹងការលើកឡើង ការ ឃោសនាថា បើបក្សខ្លួនឈ្នះឆ្នោត ហើយនឹង ធ្វើរបងកំពែងជាមួយប្រទេសយួន អាហ្នឹងគឺ របៀបឃើញដំរីជុះ ចង់ជុះតាមដំរី ហើយអត់ មើលខ្លួនឯង គ្រាន់តែនិយាយទាញយកប្រជាប្រិយភាពជាមួយអ្នកដែលល្ងង់គិត គឺថាអ្នក ល្ងង់គិតមួយចំនួន ក្រគំនិតគិតពិចារណា ចេះតែជឿទៅលើសម្តីអ្នកនយោបាយគិតបល់បាយ និយាយបល់បាយអ៊ីចឹង

ពាក់ព័ន្ធនឹងការរិះគន់របស់លោកសួន សេរីរដ្ឋា ខាងលើនេះ មិនទាន់មានការឆ្លើយតប ឬ ប្រតិកម្មពីលោកកឹម សុខា យ៉ាងណាទេ។ ប៉ុន្តែ ជាការកត់សម្គាល់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ ខណៈដែលមិនបានអញ្ជើញទៅ ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា ជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដទៃទៀត លោក កឹម សុខា បានរៀបចំពិធីបង្សុកូល ឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុ នៅលើស្ពានពេជ្រ កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០ គម្រប់ខួប៦ឆ្នាំផង ដែរ នៅទីស្នាក់ការកណ្តាលគណបក្ស ខណៈ ដែលរដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធី បង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ រត់ជាប់គ្នានៅ លើស្ពានពេជ្រនៃមជ្ឈមណ្ឌលកោះពេជ្រ នៅ ស្តូបវិញ្ញាណក្ខន្ធរួម ស្ថិតនៅក្បែរកន្លែងកើតហេតុ ក្នុងថ្ងៃតែមួយនោះដែរ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES