Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិប្រាយុទ្ធជួបរដ្ឋមន្ត្រីការពារជាតិអាមេរិករឿងទិញយន្តហោះចម្បាំងF-35?

ប្រាយុទ្ធជួបរដ្ឋមន្ត្រីការពារជាតិអាមេរិករឿងទិញយន្តហោះចម្បាំងF-35?

យោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃពុធទី១១​មេសា ២០២២​បានអោយដឹងថានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ លោក ប្រាយុទ្ធចាន់ អូចានឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd James Austinក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន US-Asean នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ ប្រាយុទ្ធនៅសហរដ្ឋអាមេរិក លោកក៏នឹងជួបជាមួយពាណិជ្ជករអាមេរិកនិងធ្វើបច្ចុប្បន្នភាព ពួកគេអំពីផែនការរបស់ប្រទេសថៃក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីបានបើកព្រំដែនឡើងវិញទាំងស្រុង។

ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកនឹងចាកចេញទៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលមេដឹកនាំអាមេរិកនិងអាស៊ានត្រូវបានគេរំពឹងថានឹងប្រកាសពីចក្ខុវិស័យរបស់ពួកគេអំពីរបៀបដែលពួកគេនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងរយៈពេលក្រោយការរាតត្បាតកូវីដ-១៩។

ជំនួបនេះធ្វើឱ្យមានពាក្យចចាមអារ៉ាមថា អាចនឹងមានការពិភាក្សាបន្ថែមទៀត អំពីការដេញថ្លៃរបស់កងទ័ពអាកាសថៃ (RTAF) ដើម្បីទិញយន្តហោះចម្បាំងអាមេរិក F-35 ។

RTAF ត្រូវការការគាំទ្រពីរដ្ឋបាលអាមេរិក និងសភាដើម្បីទិញយន្តហោះចម្បាំង F-35 ថ្មីចំនួន ៤ គ្រឿងក្រោមផែនការលទ្ធកម្មតម្លៃ ១៣,៨ ពាន់លានបាតស្មើ នឹងជាង៣៨៧លានដុល្លារដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១១ខែមករា៕

RELATED ARTICLES