ពានរង្វាន់ AFC Cup ឆ្នាំ 2022 គឺជាការប្រកួតលើកទី ១៩សម្រាប់ក្លឹបបាល់ទាត់បន្ទាប់បន្សំរបស់អាស៊ីដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ី (AFC)។ការប្រកួតបានចាប់ផ្តើមតាំងពីថ្ងៃទី៥មេសា២០២២នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ខែតុលា២០២២។
នៅក្នុងវគ្គចែកពូលមានក្រុមចំនួន៣៧ត្រូវបានបែងចែកស្មើៗគ្នាជា១០ ពូលលើកលែងតែ៣ពូលដែលមានបីក្រុម។ ដោយបរាជ័យក្នុងការទទួលបានអាជ្ញាប័ណ្ណ AFC ក្លឹប Al-Muharraqមកពីប្រទេសបារ៉ែនមិនអាចការពារតំណែងជើងឯករបស់ពួកគេបានទេ ខណៈដែលក្រុមជើងឯករង Nasaf កំពុងប្រកួតប្រជែងក្នុង AFC Champions League នៅពេលនេះ។
នៅមុនវគ្គចែកពូលមានការប្រកួតជម្រុះបឋមចំនួនពីរក្នុងវគ្គ Play-offចុងក្រោយ។អ្នកឈ្នះនៃការប្រកួតជម្រុះ
នៅអាស៊ីខាងត្បូងនិងអាស៊ីបូព៌ានឹងចូលរួមជាមួយអ្នកចូលរួមផ្ទាល់ចំនួន៣៧ក្រុមក្នុងវគ្គចែកពូល។
ទាក់ទងទៅនឹងប្រាក់រង្វាន់ត្រូវបានបែងចែកជា៥ដំណាក់កាល៖
ទី១៖ជម្រុះបឋមមាន២តំណាក់កាលទី១និង២មិនទទួលបានប្រាក់រង្វាន់ទេតែបានថ្លៃធ្វើដំណើរ៣០០០០ដុល្លារ
ទី២ៈវគ្គPlay Off ក៏មិនទទួលបានប្រាក់រង្វាន់ទេ
តែបានថ្លៃធ្វើដំណើរ៣០០០០ដុល្លារ
ទី៣៖វគ្គGroup Stage ក៏មិនទទួលបានប្រាក់រង្វាន់ទេ
តែបានថ្លៃធ្វើដំណើរ៣០០០០ដុល្លារ
ទី៤៖វគ្គចាញ់ធ្លាក់(Knockout Stage) រកជើងឯកក្នុងតំបន់
(Zonal) ជើងឯកក្នុងតំបន់នីមួយៗ(តំបន់អាស៊ីខាងលិច អាស៊ីកណ្តាលនិង អាស៊ាន)ទទួលបានប្រាក់រង្វាន់១០ម៉ឺនដុល្លារបូកនឹងថ្លៃធ្វើដំណើរ៤ម៉ឺនដុល្លារមុននឹងបន្តទៅប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រPlay Off អន្តរតំបន់។
ទី៥៖ក្រុមជើងទទួលបានទឹកប្រាក់១,៥លានដុល្លារនិងថ្លៃធ្វើដំណើរ៤ម៉ឺនដុល្លារខណៈក្លឹបរងជើងឯកទទួលបាន៧៥ម៉ឺនដុល្លារនិងថ្លៃធ្វើដំណើរ៤ម៉ឺនដុល្លារ៕