Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិមនុស្ស៤៦នាក់ ស្លាប់ក្នុងរថយន្តដឹកទំនិញ ឆ្លងដែនខុសច្បាប់

មនុស្ស៤៦នាក់ ស្លាប់ក្នុងរថយន្តដឹកទំនិញ ឆ្លងដែនខុសច្បាប់

យោងតាមអាជ្ញាធរបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស ៤៦នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តដឹកទំនិញ ក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ កាលពីថ្ងៃអង្គារទី២៨មិថុនា២០២២។នៅក្នុងកន្លែងកើតហេតុអភិបាលក្រុង លោកRon Nirenberg បានហៅហេតុការណ៍នេះថាសោកនាដកម្មដ៏គួរឱ្យរន្ធត់របស់មនុស្សលោក។នេះបើយោង តាមការចេញរបស់បណ្តាញសារព័ត៌មានស៊ីអិន។

អាជ្ញាធរត្រូវបានជូនដំណឹងនៅមុនម៉ោង៦ល្ងាចនៅពេលដែលកម្មករនៅក្នុងអគារក្បែរនោះបានឮសំឡេងស្រែករកជំនួយ។ស្នងការប៉ូលីសតំបន់San Antonio លោក Bill McManusបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថាកម្មករបានប្រទះឃើញរថយន្តដឹកទំនិញដែលមានទ្វារបើកបន្តិចដោយមានមនុស្សមួយចំនួនបានស្លាប់នៅខាងក្នុង។

San Antonio ដែលស្ថិតនៅចម្ងាយប្រហែល២៥០គីឡូម៉ែត្រ ពីព្រំដែនអាមេរិក-ម៉ិកសិកដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់

សម្រាប់អ្នករត់ពន្ធមនុស្ស។

យោងតាមលោក Charles Hood នាយកពន្លត់អគ្គីភ័យ San Antonio បាននិយាយថា មនុស្សចំនួន១៦នាក់ – មនុស្សពេញវ័យ១២នាក់ និងកុមារ ៤នាក់ ត្រូវបាននាំយកទៅពេទ្យដែលនៅជិតនោះដើម្បីថែទាំបន្ថែមទៀត។ អ្នក រស់រានមានជីវិតគឺមានអការៈក្តៅខ្លាំង និងទទួលរងពីជំងឺដាច់សរសៃឈាមខួរក្បាលនិងអស់កម្លាំង។

គួររំឭកថាកាលពីខែកក្កដា ឆ្នាំ ២០១៧ជនចំណាកស្រុកចំនួន ១០ នាក់បានស្លាប់បន្ទាប់ពីត្រូវបានដឹកជញ្ជូនតាមរ៉ឺម៉ក ត្រាក់ទ័រដែលត្រូវបានរកឃើញដោយប៉ូលីស San Antonio ។ អ្នកបើកបរឈ្មោះ James Matthew Bradley, Jr. ត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតនៅឆ្នាំបន្ទាប់សម្រាប់តួនាទីរបស់គាត់នៅក្នុងប្រតិបត្តិការរត់ពន្ធ៕

RELATED ARTICLES