តារាស្រីកូរ៉េ តែងមានការតែងមុខស្ទីលប្លែកៗ មើលទៅស្អាតប្លែកភ្នែក ។ នៅពេលនេះ យើងសូមនាំយកស្ទីលតែងមុខ ២០បែប របស់តារាស្រីកូរ៉េ ដ៏ស្រស់ស្អាត គឺនាងសូយុង (Soyoung) មកបង្ហាញជូន ដូខខាងក្រោម ៖
១-តែងមុខស្ទីលរដូវរំហើយ ដោយពណ៌សាច់ សមស្របសម្រាប់នារីស្បែកស។


២-តែងមុខស្ទីលរដូវក្តៅ ដោយពណ៌ជម្ពូ និងទឹកក្រូច។


៣-តែងមុខស្ទីល Everyday look ដោយពណ៌ទឹកក្រូច។
៤-តែងមុខ ដោយពណ៌ទឹកក្រូច បន្ថែមពណ៌ឲ្យបបូរមាត់សិចសីុ គួរឲ្យចង់ថើប ដោយពណ៌ទឹកក្រូចលាយពណ៌ស្ករ។
៥-តែងបបូរមាត់ ដោយពណ៌ក្រហម ធ្វើឲ្យបបូរមាត់មើលទៅទ្រលុកទ្រលន់ សិចសីុឡើង។
៦-តែងភ្នែក ដោយពណ៌ទឹកក្រូច ជាមួយបបូរមាត់សិចសីុ ស្ទីលOmbre ។
៧-តែងមុខស្តើងៗ ស្រទន់ៗ ដោយពណ៌ក្រហមលាយទឹកក្រូច ។
៨-តែងភ្នែក ដោយពណ៌ក្រមៅ ជាមួយបបូរមាត់សិចសីុ ពណ៌ជម្ពូ។
៩-តែងក្រោមភ្នែកច្បាស់ៗ ដោយពណ៌ភ្លឺផ្លេក បូកជាមួយបបូរមាត់ ពណ៌ជម្ពូ ដ៏សិចសីុ។


១០-តែងភ្នែក និងមាត់ ដោយពណ៌ក្រហម និងតែងភ្នែកដោយពណ៌ស្ករ និងក្រហម។
១១-តែងថ្ពាល់ និងមាត់ ដោយពណ៌ក្រហម និងតែងបបូរមាត់ដោយពណ៌ភ្លឺផ្លេកតូចៗ។១២-តែងភ្នែក ដោយពណ៌ស្ករ និងតែងមាត់ ដោយពណ៌ជម្ពូ ជាមួយការតែងថ្ពាល់បន្តិចបន្តួច។



១៣-តែងភ្នែកស្រាលៗស្រទន់ គូសភ្នែកខ្មៅបន្តិច បន្ទាប់មកផ្តោតត្រង់បបូរមាត់ពណ៌ទឹកក្រូច ។
១៤-តែងមុខពណ៌ស្រាលៗ ស្ទីលក្រមៅលាយពណ៌ស្ករ មើលទៅស្អាតសិចសីុ ។
១៥-តែងភ្នែកដោយក្រែមលាបភ្នែកពណ៌ត្នោត ឬពណ៌ស្ករ ជាមួយក្រែមផាត់ថ្ពាល់ពណ៌ជម្ពូស្រស់។
១៦-តែងភ្នែក និងមាត់ ដោយពណ៌ដូចគ្នា តែងបានងាយៗ ហើយមើលទៅស្អាត។


១៧-ស្ទីលនេះលេចធ្លោដោយបបូរមាត់ពណ៌ក្រមៅស្រស់ ធ្វើឲ្យមើលទៅកាចឡើង។
១៨-ស្ទីលនេះក៏ស្អាត សិចសីុ ដោយពណ៌ជម្ពូ និងគូសចិញ្ចើមបែបពណ៌ស្រទន់។
១៩-ស្ទីលនេះ ផ្តោតលើពណ៌ទឹកក្រូច ជាមួយការប្តូរពណ៌កញ្ចក់ភ្នែក (Contact lens) ពណ៌បៃតង។
២០-តែងមុខបែបសិចសីុ ជាមួយពណ៌ជម្ពូស្រាលៗ និងតែងត្របកភ្នែកដោយកាកពេជ្រភ្លឺផ្លេកតូចៗ៕