Wednesday, December 4, 2024
Homeសម្រស់បញ្ហាស្បែកមុខរន្ធរោមធំ មិនម៉ដ្ឋរលោង

បញ្ហាស្បែកមុខរន្ធរោមធំ មិនម៉ដ្ឋរលោង

នារីមួយចំនួនមានបញ្ហាស្បែកមុខ រន្ធរោមធំ មិនម៉ដ្ឋរលោង ដែលអ្នកអាចកែបញ្ហានេះបាន។

ក្រៅពីផលិតផលសម្រាប់ថែបំប៉នស្បែក អ្នកអាចកែបញ្ហាស្បែកមុខគ្រើម មិនម៉ដ្ឋរលោងនេះបាន តាមការណែនាំពីអ្នកជំនាញ ដូចខាងក្រោម ៖

១-​លាងមុខយ៉ាងទន់ភ្លន់ ៖

អ្នកត្រូវលាងសម្អាតស្បែកមុខ ឲ្យបានស្អាតជាប្រចាំ ដោយទឹកធម្មតា ឬទឹកត្រជាក់ ១ថ្ងៃ ២ដង។

២- ប្រើទឹកជូតសម្អាតស្បែកមុខ ៖

អ្នកត្រូវប្រើទឹកជូតសម្អាតស្បែកមុខ (ថូនឺរ)​ ជូតស្បែកមុខ ក្រោយពេលលាងមុខរួច ដើម្បីអនាម័យស្បែកមុខ និងបន្តឹងរន្ធរោម ការពារវត្ថុកខ្វក់ស្ទះក្នុងរន្ធរោម។

៣- ស្អំទឹកកក ៖

យកទឹកកក មកស្អំមុខ ជាប្រចាំ រាល់ព្រឹក និងមុនពេលគេង ដោយស្អំម្តងៗ ប្រមាណ ២០-៣០វិនាទី។

៤- ម៉ាសក៍មុខ ៖

អ្នកគួរម៉ាសមុខ ជាប្រចាំ ដើម្បីថែបំប៉ន និងបន្ថែមសំណើមដល់ស្បែកមុខ កាត់បន្ថយការរីកធំរបស់រន្ធរោម ឬរន្ធញើស។

៥- ខាត់ស្បែក ៖

អ្នកគួរខាត់ស្បែក សម្អាតរន្ធរោម ក្នុង ១សប្តាហ៍ ១-២ដង ដើម្បីកម្ចាត់វត្ថុកខ្វក់ដែលកកស្ទះរន្ធរោមនៃស្បែកមុខ និងជម្រុះកោសិកាស្បែកដែលងាប់ខូច ជំរុញឲ្យកោសិកាស្បែកថ្មីលូតលាស់ឡើងមកជំនួស។

៦- ចៀសវាងអាហារខ្លាញ់ ៖

ទទួលទានអាហារដែលមានប្រយោជន៍ ដោយចៀសវាងអាហារមានខ្លាញ់ខ្ពស់ សម្រាក (គេង) ឲ្យបានគ្រប់គ្រាន់​ និងកាត់បន្ថយភាពតានតឹង៕ 

RELATED ARTICLES