បច្ចេកវិទ្យាដែលបំពាក់លើទូរស័ព្ទទំនើបប្រភេទស្មាតហ្វូន (Smartphone) មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះក្រៅពីមុខងារផ្សេងជាច្រើន ក៏មានមុខងារស្កេនម្រាមដៃ ស្កេនមុខ ដែលជាមុខងារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ។
គួរបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យាស្កេនម្រាមដៃ មុនគេ គឺ Vivo X21 ក្រោយមក Huawei Porsche Design Mate RS និង Xiaomi Mi 8 និងមានជាបន្តបន្ទាប់ទៀត។
សេនស័រ (Sensor) ស្កេនម្រាមដៃ ប្រើ Optical Fingerprint Sensor ដើម្បីចាប់យកទិន្នន័យស្នាមម្រាមដៃ ឬក្រយៅម្រាមដៃដែលបំពាក់នៅលើអេក្រង់ទូរស័ព្ទ។
ប្រព័ន្ធដំណើរស្កេនក្រយៅដៃគឺនៅពេលអ្នកប៉ះនឹងអេក្រង់ទូរសព្ទ អេក្រង់នឹងបំភ្លឺម្រាមដៃបន្ទាប់មកសេនស័រ ចាប់យកទិន្នន័យស្កេននៅកម្រិត Resolution ខ្ពស់តាមរយៈពន្លឺចំណាំង។
ដើម្បីធានាទិន្នន័យស្កេនម្រាមដៃ មានភាពត្រឹមត្រូវ អ្នកត្រូវសង្កត់ម្រាមដៃលើអេក្រង់ទូរស័ព្ទស្រាលៗ នោះសេនស័រនឹងកំណត់ពីភាពខុសគ្នានៃក្រយៅដៃបានយ៉ាងសុក្រឹត៕