Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិលោក ពូទីន៖រុស្ស៊ី -កូរ៉េខាងជើង នឹងពង្រីក ទំនាក់ទំនងទ្វេភាគី

លោក ពូទីន៖រុស្ស៊ី -កូរ៉េខាងជើង នឹងពង្រីក ទំនាក់ទំនងទ្វេភាគី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងស្ថាបនាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងKCNAបានរាយការណ៍កាលពីថ្ងៃចន្ទទី១៥ខែសីហា​ឆ្នាំ២០២២។

នៅក្នុងលិខិតផ្ញើជូនលោកគីម សម្រាប់ទិវារំដោះប្រទេសកូរ៉េ លោកពូទីនបាននិយាយថានឹងបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនិងជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសាន។

ជាមួយគ្នានេះដែរលោកគីមក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក ពូទីន ដោយនិយាយថា មិត្តភាពរុស្ស៊ី-កូរ៉េខាងជើងត្រូវបានបង្កើតឡើង

ក្នុងសង្គ្រាមលោកលើកទី២ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ដែលបានកាន់កាប់ឧបទ្វីបកូរ៉េ។

លោក Kim បាននិយាយនៅក្នុងលិខិតនោះថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរបានឈានដល់កម្រិតថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែងនិងការបង្កហេតុពីកងកម្លាំងយោធាអរិភាពដែលសំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

លោកគីមក៏បានព្យាករថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើងនឹងរីកចម្រើនដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩នៅពេលដែលលោកបានជួបជាមួយលោកពូទីន៕

RELATED ARTICLES