Tuesday, April 30, 2024
Homeសម្រស់កាកកាហ្វេ គួរប្រើខាត់ស្បែកកាយ មិនគួរខាត់ស្បែកមុខ

កាកកាហ្វេ គួរប្រើខាត់ស្បែកកាយ មិនគួរខាត់ស្បែកមុខ

នារីមួយចំនួនចូលចិត្តប្រើកាកកាហ្វេ ខាត់ស្បែក តែអ្នកជំនាញ បានណែនាំថា កាកកាហ្វេ គួរប្រើខាត់ស្បែកកាយ មិនគួរប្រើខាត់ស្បែកមុខទេ។

អ្នកជំនាញបានឲ្យដឹងថា កាកកាហ្វេ សមស្របប្រើសម្រាប់ខាត់ស្បែកដងខ្លួន ដែលមានភាពគ្រាតគ្រើម ជាងស្បែកមុខ ។ ចំណែកស្បែកមុខ គួរប្រើក្រែមបំពោកដែលសមស្រប ដើម្បីចៀសវាងផលប៉ះពាល់។

មុនពេលយកកាកកាហ្វេមកខាត់ស្បែក អ្នកគួរត្រងយកផ្នែកដែលគ្រើមចេញ បន្ទាប់មក ធ្វើការសម្អាតរាងកាយដោយការងូតទឹក កម្ចាត់វត្ថុកខ្វក់ពីលើស្បែល មួយសាសិន ទើបចាប់ផ្តើមខាត់ស្បែក ពីផ្នែកខាងលើ ចុះក្រោម (ពីស្មា ចុះទៅដល់ចុងជើង) ដោយខាត់ថ្នមៗ ជារង្វង់ ហើយទុកចោលមប្រមាណ ១០-១៥នាទី សឹមលាងទឹកចេញ ហើយងូតទឹកជម្រះកាយ និងជូតខ្លួនឲ្យស្ងួត បន្ទាប់មក កុំភ្លេចលាបក្រែមថែបំប៉នស្បែកផង ដើើម្បីការពារស្បែកស្ងួត៕

RELATED ARTICLES