ព័ត៌មានទាន់ហេតុការណ៍បំផុត
សមុទ្រចិនខាងត្បូង៖ មន្ទីរបង់តេហ្គូន បានឲ្យដឹង កាលពីថ្ងៃសុក្រ ថានាវាចម្បាំង របស់ចិនមួយ គ្រឿងចាប់បាននាវា ដ្រូនបើកក្រោម ផ្ទៃទឹកមួយដែល កំពុងត្រូវបាន ប្រើប្រាស់ដោយ កងទ័ពជើងទឹកសហរដ្ឋអា មេរិកក្នុង ការធ្វើតេស្តសាក ល្បងក្នុងស្ថាន ភាពផ្ទៃទឹកនៅ សមុទ្រចិនខាងត្បូង ។
អ្នកនាំពាក្យមន្ទីរបង់ តេហ្គូនលោក Jeff Davis បានថ្លែងថា ឧប្បត្តិហេតុនេះបាន កើតឡើង នៅថ្ងៃ១៥ធ្នូដែលស្ថិតនៅ ចម្ងាយប្រមាណ ជា៥០ម៉ាយសមុទ្រ នៃភាគពាយព្យ ឈូងសមុទ្រ Subic Bay ភាគខាងលិចឆ្នេរកោះ Luzon របស់ហ្វីលីពីន ។
តាមដែលគេដឹង មកថានាវាដ្រូន បើកក្រោម សមុទ្រមួយនេះ ត្រូវបានប្រើ ប្រាស់ដើម្បី ប្រមូលព័ត៌ មានអំពីស្ថាន ភាពនៃផ្ទៃ ទឹកនៅតំបន់ សមុទ្រចិនខាងត្បូង ដែលអាច បង្កើតភាព ងាយស្រួលឬ ជួយដល់ សហរដ្ឋអាមេរិក ក្នុងការ ប្រតិបត្តិការរបស់ កងនាវារបស់ខ្លួន ។
នាវារបស់ចិនដែលជា ប្រភេទនាវាមុជទឹក Dalang-III Class សម្រាប់ ជួយសង្គ្រោះ នាវាផ្សេងៗបានចូលទៅ ជិតតំបន់ នោះមុននឹង ទម្លាក់កូនទូក តូចៗទៅក្នុងទឹក ។ ក្រោយមក កងកម្លាំង របស់ខ្លួន ក៏ចាប់បាននាវាដ្រូន គ្មានមនុស្ស បើកនេះតែម្តង ។
មន្ត្រីអ្នកនាំពាក្យ រូបនេះថែម ទាំងបានបញ្ជាក់ ថាយើងនឹង ត្រូវការយក វាមកត្រឡប់ មកវិញហើយ យើងក៏មិនចង់ឲ្យករណីនេះ កើតឡើង ជាថ្មីម្តងទៀតឡើយ ។ ឧប្បត្តិហេតុ នេះបាន កើតឡើង ក្នុងរង្វង់ម៉ោង ១និង៤៥នាទីរសៀល ក្នុងស្រុក ។
បើតាមមន្ត្រីការពារជាតិ ដែលថ្លែង ដោយសុំមិន បញ្ចេញឈ្មោះ បានឲ្យដឹង ថាសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនង ការទូត ផ្លូវការ ជាមួយ និងរដ្ឋាភិបាល ចិនដែលទាមទារ ឲ្យបញ្ជូនដ្រូនទាំង នេះត្រឡប់មកវិញ ។ ភ្លាមៗ នោះពុំមាន ការឆ្លើយ តបពីរដ្ឋា ភិបាលក្រុង ប៉េកាំងឡើយ ។
គួររំលឹកផងដែរ ថាឧប្បត្តិហេតុ នេះបានកើត ឡើងក្នុងពេល ដែលមានការ កើនឡើងនូវ ភាពតានតឹងលើការអះអាងរបស់ រដ្ឋាភិបាល ក្រុង ប៉េកាំងក្នុង សមុទ្រចិន ខាងត្បូង ដែលបាន បំភ័យដល់ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុង តំបន់ហើយ ថែមទាំងបាន ជម្រុងញឲ្យ យោធា សហរដ្ឋអាមេរិកដឹកនាំប្រតិបត្តិការនៃ សេរីភាព នាវាចរណ៍ ដែលជា ការតាំងចិត្តប ង្ហាញកម្លាំង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា