Friday, April 26, 2024
Homeសម្រស់ក្រែមថែស្បែក បំបាត់ស្នាមជ្រួញ គួរជ្រើសបែបណា?

ក្រែមថែស្បែក បំបាត់ស្នាមជ្រួញ គួរជ្រើសបែបណា?

បច្ចុប្បន្ន មានក្រែមថែស្បែកជាច្រើនប្រភេទ ដាក់លក់នៅលើទីផ្សារ រួមទាំងក្រែមដែលជួយបំប៉នស្បែក បំបាត់ឬបន្ថយស្នាមជ្រួញផងដែរ។

អ្នកគួរជ្រើសប្រើក្រែមដែលមានភាគផ្សំរបស់សារធាតុប្រឆាំងរ៉ាឌីកាល់សេរី (Antioxidant), ហីុយ៉ាលូរ៉ូនិក (Hyaluronic), រ៉េទីណូអីុដ (Retinoid) ជាដើម ព្រោះនៅក្នុងក្រែមថែស្បែកទូទៅ ភាគច្រើនគឺមានភាគផ្សំពីសារធាតុចម្បងទាំងនេះ ក្នុងបរិមាណតិច ។

ប៉ុន្តែគ្រូពេទ្យ ឬអ្នកជំនាញ តែងណែនាំឲ្យចៀសវាងត្រូវកម្តៅថ្ងៃ នៅពេលលាបក្រែមថែស្បែកដែលមានភាគផ្សំរបស់រ៉េទីណូអីុដ (Retinoid)  ព្រោះវាឆាប់មានប្រតិកម្មចំពោះពន្លឺថ្ងៃ អាចធ្វើឲ្យស្បែកមានពណ៌ក្រមៅឡើង ហើយគួរប្រើផ្គួបគ្នាជាមួយក្រែមផ្តល់សំណើម (Moisturizer) ដោយសារអាចមានអាការក្រហាយ និងធ្វើឲ្យស្បែកស្ងួត៕

RELATED ARTICLES