Thursday, November 21, 2024
Homeសម្រស់ចូលគេងទាំងសក់នៅសើម ធ្វើឲ្យសក់ជ្រុះ

ចូលគេងទាំងសក់នៅសើម ធ្វើឲ្យសក់ជ្រុះ

មនុស្សមួយចំនួន ចូលចិត្តចូលគេងទាំងសក់នៅសើម ដែលនេះជាមូលហេតុមួយ  បណ្តាលឲ្យមានបញ្ហាសក់ជ្រុះ ដោយមិនដឹងខ្លួន។

ភាពផ្អាប់សើម និងភាពកខ្វក់នៃស្បែកក្បាល និងសក់ គឺជាមូលហេតុសំខាន់នៃការជ្រុះសក់ ដោយសារតែធ្វើឲ្យឆ្លងមេរោគ ផ្សិត នៅស្បែកក្បាល និងការរលាកស្បែកក្បាល ។

ដូច្នេះ បើកក់សក់នៅពេលយប់ អ្នកត្រូវប្រាកដក្នុងចិត្តថា សក់ស្ងួតសិន សឹមចូលគេង ព្រោះបើគេងទាំងសក់នៅសើម អាចធ្វើឲ្យកើតរោគផ្សិតនៅស្បែកក្បាល នាំឲ្យមានអាការរមាស់ ក្រហាយ បន្ទាប់មក នឹងធ្វើឲ្យសក់ជ្រុះ។

ដូច្នេះ បន្ទាប់ពីកក់សក់រួច អ្នកត្តូវជូតផ្តិតដោយកន្សែងពោះគោ រួចបើកកង្ហារបក់ឲ្យស្ងួត ឬប្រើប្រដាប់ផ្លុំសក់ មកផ្លុំ ។ ជាមួយគ្នានេះ ក៏ប្រើម្រាមដៃចូកត្រដោះសក់ផង ដើម្បីឲ្យខ្យល់ក្តៅពីប្រដាប់ផ្លុំ ចូលទៅដល់សក់ដែលនៅជ្រៅខាងក្នុងបានល្អ និងជួយឲ្យសក់ឆាប់ស្ងួត។

ក្រៅពីនេះ អ្នកគួរផ្លាស់ប្តូរស្រោមខ្នើយ សម្អាតក្រាសសិតសក់ និងសម្អាតស្បែកក្បាល និងសក់ ឲ្យស្អាត ដោយការកក់សក់ ឲ្យបានញឹកញាប់ ។ ណពេលដែលសក់និងស្បែកក្បាលមានសុខភាពល្អ នឹងគ្មានបញ្ហាសក់ជ្រុះ មករំខានចិត្តអ្នកទៀតឡើយ៕

RELATED ARTICLES