សម្រាប់អ្នកដែលមានស្នាមអុជខ្មៅ ឬអាចម៍រុយ អាចប្រើមើមឆៃថាវ ព្យាបាល តាមវិធីខាងក្រោម ៖
១-យកឆៃថាវ ១មើម មកលាងទឹកឲ្យស្អាត ។
២-ចិតសំបក រួចហាន់ស្តើងៗ ។
៣-កិនឆៃថាវ ឲ្យម៉ដ្ឋ។
៤-ច្របាច់ក្រូចឆ្មារ ១ផ្លែ
៥-កិនក្រឡុកចូលគ្នាមួយសាទៀត ។
៦-យកឆៃថាវក្រឡុក មកលាបបំពោកឲ្យសពផ្ទៃមុខ ទុកចោល ១៥នាទី ហើយលាងទឹកចេញ។
វិធីនេះ អាចធ្វើជាប្រចាំ ព្រឹក-ល្ងាច ឬប្រើតែមួយពេលណាមួយ តាមភាពសមស្រប នោះស្នាមអុជខ្មៅ ឬអាចម៍រុយ នឹងបាត់បន្តិចម្តងៗ។
សម្រាប់អ្នកខ្លះ ប្រើវិធីនេះដំបូង អាចមានអាការក្រហាយ ឡើងក្រហមស្បែកបន្តិចបន្តួច តែមិនបាច់ភ័យទេ ព្រោះឆៃថាវ មានសារធាតុ AHA ធម្មជាតិ ដូចនេះចាត់ទុកជារឿងធម្មតាដែលនៅពេល AHA កំពុងធ្វើការ រមែងមានអាការបែបនេះ តែបើធ្វើយូរៗទៅ នឹងលែងមានអាការបែបនេះទៀតហើយ ។
ទោះជាយ៉ាងណា អ្នកខ្លះកើតមានស្នាមអុជខ្មៅ ឬអាចម៍រុយ ដោយសារតំណពូជ អ័រម៉ូន ឬមានជាតិពុលក្នុងរាងកាយ អាចត្រូវប្រើវិធីផ្សេងផ្គួបជាមួយគ្នាដែរ ដូចជា ការលាងជាតិពុលចេញពីរាងកាយ (Detox) ជាដើម៕