ខ្ទិះដូង សម្បូទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ អាចជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់រលោងស្អាត ជាពិសេសស្បែកមុខ។

-យកខ្ទិះដូង មកលាបលើស្បែកមុខរបស់អ្នក រួចទុកចោល ១៥-២០នាទី សឹមលាងចេញ ដោយទឹកក្តៅឧណ្ហៗ ហើយលាងម្តងទៀតដោយទឹកត្រជាក់។
វិធីនេះ ជួយឲ្យស្បែកមុខ មានសំណើមល្អ និងទន់រលោង ប៉ុន្តែអ្នកដែលមានស្បែកខ្លាញ់ មិនណែនាំឲ្យប្រើវិធីនេះញឹកញាប់ទេ៕