Wednesday, November 27, 2024

Lampard កំពុងស្វែងរកការកែលម្អក្លឹប Everton

 អ្នកចាត់ការទូទៅរបស់ក្លឹប Everton លោក Frank Lampard បាននិយាយថា នៅមានចំណុចជាច្រើនសម្រាប់ការកែលម្អ ប៉ុន្តែបានធូរស្រាលមកវិញជាមួយនឹងការឈ្នះ ប្រឺមីញេលីកលើកដំបូងនៃរដូវកាលនេះ ដោយលទ្ធផល១០លើក្រុម West Ham នៅកីឡដ្ឋាន Goodison Park កាលពីថ្ងៃអាទិត្យ។

Google

លោកបានប្រាប់ SkySports ថា ការពិតគឺយើងបានធ្វើការយ៉ាងលំបាកក្នុងរដូវកាលនេះ ហើយសមនឹងទទួលបានលទ្ធផលច្រើនជាងនេះ។ យើងនឹងធ្វើអោយក្រុមកាន់តែប្រសើរឡើង។ក្រុមនេះត្រូវតែជាការឆ្លុះបញ្ចាំងពីអ្នកគាំទ្រ។ក្លឹបរបស់យើងនៅមានចន្លោះប្រហោងគ្រប់តំបន់ទាំងប្រយុទ្ធបម្រើនិងការពារ។លោកបាននិយាយថាយើងបានបង្កកំហុសច្រើននៅដើមរដូវកាលហើយយើងបានព្យាយាមស្វែងរកដំណោះស្រាយជាបណ្តើរៗ។ជាមួយគ្នានេះដែរលោកក៏បានពេញចិត្តចំពោះទម្រង់លេងរបស់ Maupay ដែលបានមកដល់ពីក្លឹប Brighton ក្នុងទីផ្សារដោះដូរកីឡាករ៕

RELATED ARTICLES