ភ្នំពេញ៖មុននេះមានដំណឹងថាសុគន្ធ និសា និងសួស វីសា អាចនឹងមានបញ្ហាលែងសូវស្និតស្នាលគ្នាដូចមុនទៀតហើយ ព្រោះតែវីសា មិនសូវសប្បាយចិត្តដែលបាត់បង់តំណែងជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវកាលទី៣ ធ្លាក់ទៅនិសា វិញខណៈដែលថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន នៅមិនទាន់ប៉ៈប៉ូវឲ្យតារាកូន១កាន់តំណែងធំណាផ្សេងទៀតវិញទេ។ប៉ុន្ដែថ្មីៗនេះគេឃើញនិសា និងវីសា បានបង្ហាញសកម្មភាពស្និតស្នាលគ្នាសារជាថ្មីវិញ ដើម្បីលុបបំបាត់ដំណឹងទាំងឡាយហើយពួកគេនៅតែបញ្ចេញសកម្មភាពឲ្យគ្រប់គ្នាបានឃើញថាគឺជាមិត្តរួមអាជីពនិងគ្នាដូចមុនដដែល។

សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងបានត្រៀមចិត្តកាយរួចហើយសម្រាប់ការធ្វើជាគ្រូបង្វឹកThe Voice kids Cambodia រដូវកាលថ្មីនេះ ហើយក្រៅពីតួនាទីមួយនេះ នាងក៍អាចនឹងចេញមុខនៅកម្មវិធីថ្មីណាមួយទៀតផ្សេងដែរអាស្រ័យទៅលើថ្នាក់ដឹកនាំហង្សមាសតម្រូវ។មិនត្រឹមតែត្រៀមផ្ដល់បទពិសោធន៍របស់ខ្លួនទៅឲ្យយុវតីជំនាន់ក្រោយដែលស្រលាញ់សិល្បៈនោះទេ តែនិសា ក៍សូមអធ្យាស្រ័យពីមហាជនទុកជាមុនទៀតផង ប្រសិនបើនាងមានកំហុសឆ្គងណាមួយពីការជ្រើសរើសនិងទម្លាក់កូនក្រុមនោះ ប៉ុន្ដែនាងជាទូទៅCoach នីមួយៗមានគោលការណ៍រើសកូនក្រុមមិនដូចគ្នាឡើយ។

សុគន្ធ និសា ធ្លាប់បានផ្ទេរតំណែងThe Voice Kids Cambodia រដូវកាលទី២ឲ្យទៅសួស វីសា ម្ដងរួចមកហើយនៅរដូវកាលទី២ ដោយនាងអះអាងថាពេលនោះមកពីនាងមានបញ្ហាសុខភាព តែមជ្ឈដ្ឋានមហាជនមើលឃើញថានិសា កាលនោះឈឺក្បាលរឿងគេរិះគន់នាងទម្លាក់កូនក្រុមច្រៀងពិរោះជាងអ្នកជាប់ទៅវគ្គបន្ដ។ប៉ុន្ដែសម្រាប់ការវិលមកវិញនាពេលនេះនិសា ហាក់មានទំនុកចិត្តខ្ពស់ជាងមុន ហើយFan របស់នាងក៍សប្បាយចិត្តដែរ ព្រោះតែមុននេះពេលបាត់មុខនាង១រដូវកាលមានអ្នកខ្លះសង្ស័យថានាងធ្វើការងារនោះមិនកើតទើបថៅកែដកចេញ។អ្វីដែលគូរឲ្យកត់សម្គាល់នោះក្រៅពីទទួលបានកៅអីរបស់ខ្លួនវិញនោះអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ក៍បានតាំងចិត្តថានាងបានសម្រេចចិត្តយកកូនដំបូងនៅឆ្នាំ២០២២ នេះហើយបន្ទាប់ពីតារាស្រគត់ស្រគុំរូបនេះបានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក ជាង៥ឆ្នាំ តែរកកូន១គ្រាប់បីប្រលែងលេងដូចគេមិនបាន។គេចាំមើលថាសុគន្ធ និសា នឹងជោគជ័យនាំកូនក្រុមលើកពានដូចបំណងនៅឆ្នាំនេះឬមួយក៍នាងចង់លើកពានផ្ទាល់ខ្លួនតាមរយៈការយកកូនបានសម្រេចនៅឆ្នាំ២០២២?

