ភ្នំពេញ៖ ការិយាល័យប្រឆាំងការជួញដូរមនុស្សនឹងការពារអនិការជន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លី ឡាយ ចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់បង្កប់ទៅដោយសេវាផ្លូវភេទឃាត់ខ្លួនបានស្ត្រីជនរងគ្រោះចំនួន៧នាក់ និងថៅកែប្រុសម្នាក់ កាលពីវេលាម៉ោង៧និង១៥ នាទីយប់ថ្ងៃទី១៩ខែធ្នូ តាមបណ្តោយផ្លូវ២៧១ នៅចំណុចផ្ទះលេខ៦៨០ម៉ាស្សា ដែលមាន យីហោស្រីវង ស្ថិតនៅភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ឃាត់បានស្ត្រីដែលជាជនរងគ្រោះទាំង៧នាក់ ទី១មានឈ្មោះ ចាន់ ថា ភេទស្រី អាយុ១៦ឆ្នាំ ទី២មានឈ្មោះ មឿន រិទ្ធ ភេទស្រីអាយុ១៧ឆ្នាំទី៣មានឈ្មោះ ធុង សារី ភេទស្រី អាយុ១៩ឆ្នាំ ទី៤មានឈ្មោះ ប៉ែន សុម៉ាលីស ភេទស្រីអាយុ២០ឆ្នាំ ទី៥មានឈ្មោះ សុខ ស្រីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ទី៦មានឈ្មោះ ហូ រ៉ាន់ ភេទស្រី អាយុ៣៤ឆ្នាំនិងទី៧មានឈ្មោះ ឈួន មុំ ភេទស្រី អាយុ៥៤ឆ្នាំ និងឃាត់ខ្លួនបានថៅកែម៉ាស្សាម្នាក់ មានឈ្មោះលីមវិញ ភេទប្រុស អាយុ៦១ឆ្នាំ ។
តាមប្រភពពត៌មានពីឯកឧត្តមសេនីយ៍ត្រី លីឡាយ អនុប្រធានការិយាល័យការពារជួញដូរមនុស្សនិងការពារអនីតិជនបានប្រាប់អោយដឹងថាទីតាំងខាងលើនេះដាក់ស្លាកយីហោ
ម៉ាស្សាប៉ុន្តែបង្កប់ទៅដោយសេវាផ្លូវភេទដោយសើបអង្កេតជាច្រើនខែមកហើយទើបឈានទៅដល់ធ្វើការបង្ក្រាបទីតាំងខាងលើនេះឃាត់ខ្លួនបានស្ត្រីដែលជាជនរងគ្រោះបានចំនួន៧នាក់ និងថៅកែម្នាក់មានឈ្មោះដូចខាងលើរួចនិងដកហូតបានសម្ភារះដូចជាស្រោមអនា
ម័យជាច្រើនដែលប្រើប្រាស់រួចនិងស្រោមអនាម័យដែលមិនទាន់ប្រើជាច្រើននឹងដកហូតបានម៉ូតូចំនួន២គ្រឿង មួយគ្រឿង ម៉ាកFino ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AH800 ម៉ូតូ
ឃ្លីក ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AS4609 ។
នៅក្នុងកិច្ចសហការចុះបង្ក្រាបទីតាំងខាងលើនេះដោយនាំដោយលោក ឧត្តមសេនីយ៍ត្រី លី ឡាយ រួមនឹងសហការជាមួយ ព្រះរាជអាជ្ញារង គង់ សំសារ៉េត អមសាលាដំបូងរាជធានីភ្នំពេញនឹងមានអង្គមេត្រីភាពរួមសហការផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៧នាក់ រួមនឹងថៅកែម៉ាស្សា ត្រូវឃាត់យកទៅការិយាល័យការពារជួញដូរមនុស្សនឹងការពារអនិជន ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ដោយ៖ ឥន សាន់ស៊ីដេត