សមុទ្រចិនខាងត្បូង
កោះតៃវ៉ាន់៖ កោះតៃវ៉ាន់បាន ព្រមានកាលពី ថ្ងៃអង្គារថាការគំរាម កំហែងពីសំណាក់ សត្រូវ របស់យើងកំពុង កើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ស្រប ពេលដែល កងនាវា ចម្បាំងរបស់ កងទ័ពចិន ដែលនាំមុខ ដោយនាវា ដឹកយន្តហោះ ចម្បាំងធំៗធ្វើដំណើរសំដៅឆ្ពោះមកកាន់ ខេត្តដែលមាន ផ្ទៃដីជាដែនកោះគឺ ហៃណាន កាត់តាមសមុទ្រចិន ខាងត្បូងក្នុងការ ធ្វើសមយុទ្ធតាមទម្លាប់ ។
ការធ្វើសមយុទ្ធនេះ បានកើតឡើង ក្នុងពេលដែល មានភាពតាន តឹងជាថ្មីលើកោះ តៃវ៉ាន់ ដែលរដ្ឋាភិបាល ក្រុងប៉េកាំងបានអះអាងថាជាម្ចាស់ ទឹកដីនេះ និងស្រប ពេលដែល ប្រធានាធិបតី ជាប់ឆ្នោត សហរដ្ឋអា មេរិកលោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទ ជាមួយនិងប្រធានា ធិបតីកោះតៃវ៉ាន់ ដែលធ្វើឲ្យក្រុង ប៉េកាំងអាក់អន់ចិត្ត ។
រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់លោក Feng Shih-kuan បានថ្លែងកាល ពីថ្ងៃអង្គារថាការ គំរាមកំហែង របស់ស ត្រូវយើង កំពុងកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ យើងគួរតែ រក្សាការត្រៀម ប្រយុទ្ធរបស់ យើងទុកជាមុនជានិច្ច ។
ប្រមុខការពារជាតិ កោះតៃវ៉ាន់រូបនេះ ថែមទាំងបានលើកឡើង ថាយើងត្រូវ ការពង្រឹងការ បង្វឹកដល់កង ទ័ពរបស់ យើងដូច្នេះពួកគេមិន ត្រឹមតែ សង្គ្រោះជីវិត ក្នុងការ ប្រយុទ្ធប៉ុណ្ណោះទេ វាថែមទាំង អាចកំទេច សត្រូវនិង ប្រតិបត្តិការតាម បេសកកម្មទៀតផង ។
ការកត់សម្គាល់ របស់រដ្ឋមន្ត្រីការ ពារជាតិរូបនេះ បានធ្វើឡើងក្នុង ការថ្លែងសន្ទរកថា ក្នុងអំឡុងពេលនៃ ការប្រារព្ធព្រឹត្តការណ៍យោធាមួយ ដែលផ្សព្វ ផ្សាយដល់មន្ត្រី យោធាជាន់ខ្ពស់។
ក្រសួងការពារជាតិកោះតៃវ៉ាន់បានថ្លែងថានាវាចម្បាំងរបស់ចិនបានធ្វើដំណើរឆ្វែលជុំវិញកោះតៃវ៉ាន់ ឆ្លងកាត់ចន្លោះកោះមួយចំនួនរបស់ជប៉ុនរួមមានកោះ Miyako និងកោះ Okinawa និងកាត់តាមដៃសមុទ្រ Bashi ដែលស្ថិតនៅចន្លោះកោះតៃវ៉ាន់និងហ្វីលីពីនទៀតផង ។
កងទ័ពជើង អាកាសចិនបាន ដឹកនាំធ្វើ សមយុទ្ធរយៈ ចម្ងាយផ្លូវឆ្ងាយ នៅខែនេះនៅ លើសមុទ្រចិន ខាងកើតនិងសមុទ្រចិន ខាងត្បូង ដែលបានធ្វើ ឲ្យមានការចម្រុង ចម្រាស់ ជាមួយនិងជប៉ុន បូករួមទាំងកោះតៃវ៉ាន់ ។ ចំណែកចិន បានថ្លែង ថាការធ្វើសមយុទ្ធ ទាំងនេះគឺ ជាអ្វីដែលខ្លួនអនុវត្ត តាមទម្លាប់តែប៉ុណ្ណោះ ។
រីឯមន្ទីរ បង់តេហ្គូនមិនបានធ្វើ ការអត្ថាធិប្បាយ ដោយផ្ទាល់ ចំពោះការធ្វើ សមយុទ្ធថ្មីនេះ របស់ចិនឡើយ ប៉ុន្តែគ្រាន់ តែលើកឡើងថាសហរដ្ឋអាមេរិក ទទួល ស្គាល់ភាព ត្រឹមត្រូវតាម ច្បាប់ក្នុង ការប្រើប្រាស់ សមុទ្រនិង ដែនអាកាស ស្របតាមច្បាប់ អន្តរជាតិ ។