Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិថៃ​ឃាត់ ខ្លួនមនុស្ស ​៩នាក់​ Hack ចូល​គេហទំព័រ រដ្ឋាភិបាល

ថៃ​ឃាត់ ខ្លួនមនុស្ស ​៩នាក់​ Hack ចូល​គេហទំព័រ រដ្ឋាភិបាល

ព័ត៌មានតំបន់​អាស៊ាន

ថៃ៖ មន្ត្រី​សភាជាន់​​ ខ្ពស់មួយរូប​ បង្ហើបកាលពីថ្ងៃ ច័ន្ទថា​អាជ្ញាធរ ថៃ​បាន​ឃាត់​​​ ខ្លួន​មនុស្ស​៩នាក់​ ដែល​ជាប់ សង្ស័យ​ថា បាន​វាយ​ប្រហារ ​ឬធ្វើ ឲ្យរអាក់រអួល ដល់គេហទំព័រ​ ឬ​វ៉េបសាយ ​​របស់​ រដ្ឋាភិបាល ​​​ដែលករណី នេះកើតឡើង ​តាមរយៈ​ ការ​​អនុម័ត ​នៃសេចក្តី​ព្រាងច្បាប់ ​ត្រួត​ពិនិត្យ​ សន្តិសុខ​អ៊ីនធើរណេត ​ដោយ​ចម្រុងចម្រាស់នោះ ។

កាលពីដើម​ខែនេះ ​សភារបស់ថៃ​ បានអនុម័ត ជាឯកច្ឆន្ច​លើ​ សេចក្តីព្រាងច្បាប់ ​ថ្មីមួយស្តី  ពីស​ន្តិសុខ​ ដែល​នឹង ​ធ្វើ​ឲ្យកាន់​តែ​ងាយស្រួល ​សម្រាប់​ អង្គនីតិបញ្ញត្តិ​ក្នុងការ​ បោស​សម្អា​ត ​នូវរាល់​ គេហទំព័រ​ណា មួយ​ដែល ខ្លួនមិនពេញចិត្ត ។

បញ្ញត្តិនៅក្នុង​ សេចក្តីព្រាង ច្បាប់​ថ្មីនោះ​ហាម ប្រាម​មនុស្ស​ បង្ហោះ​ឬ Upload អ្វីៗ​ដែល​​ត្រូវ​ បានគេ​ចាត់ ទុកថា​ធ្វើ​ឲ្យ​ បំផ្លាញ​ដល់​សីលធម៌​ល្អ​ នោះឡើយ ហើយ​ ច្បាប់ថ្មី នេះដែរ​ក៏ នឹង​ផ្តល់ អំណាច​ដល់ ​គណៈកម្មការ​ ថ្មីមួយ​ក្នុង ការបិទ​ឬ ​រុះរើចូល​គេហ ទំព័រទាំងនោះ ។

ចាប់តាំងពី​ សេចក្តីព្រាងច្បាប់ ថ្មីនេះ​ត្រូវបាន អនុម័ត​រួចរាល់ ​មក​ ក្រុមសកម្មជន​ បាន​ដាក់ទិស ​ដៅ​លើ​ បណ្តាគេហទំព័រ​របស់រដ្ឋាភិបាលថៃ ។ ខណៈ​ដែល គេ​ហទំព័រ​ រដ្ឋាភិបាល​ មួយចំនួន​ ត្រូវបាន​​បិទ ផ្អាក​ដំណើរ ​ការជាបណ្តោះ អាសន្ន​តាមរយៈ​ការ​វាយប្រហារ​ចូល​ ។

ពាក្យចចាមអារាម​ បាន​បោកបក់ ​ថៃអស់រយៈ​ពេល ជាច្រើនថ្ងៃ​ដែល​ ជំរុញ​ឲ្យ​រដ្ឋាភិបាល ​ក៏ដូចជា​យោធា​ បាន​ចាប់ឃាត់ ខ្លួន​មនុស្ស​មួយចំនួន​​​ ។ លោកឧប នាយករដ្ឋមន្ត្រី​​​ ប្រាវីត វង្ស​ស៊ូវ៉ាន់ បានប្រាប់​ ក្រុមអ្នក សារព័ត៌មាន​ថា​ យើង​ បាន​ឃាត់ខ្លួន ​ក្រុម Hackers បាន​ខ្លះហើយ​គឺ​ប្រមា ណជា​៩នាក់​ ហើយ​នឹង​បន្ត​ចាប់ ខ្លួ​ន​ជនទាំងនោះ តទៅ​ទៀត​។

ទោះជាយ៉ាងណា​ កាលពីថ្ងៃច័ន្ទនេះ ប៉ូលិស​ក្រុងបាង កក​បាន​បង្ហាញ​ មុខ​ជនសង្ស័យ​ ម្នាក់​ដែលមាន អាយុ​១៩ឆ្នាំ​​បន្ទាប់ ពី​មានការ​សួរ​ដេញ​ដោល​ អស់រយៈ ​ពេល​ប៉ុន្មានថ្ងៃរួចមក ។ ដោយ ឡែក​អង្គការ​ សិទ្ធិមនុស្ស​និង សកម្មជន​សន្តិសុខ​ អ៊ីនធើរណេត​ បាន​បេជ្ញាថា​នឹង​​​ដេញ ដោល​ចំពោះ ​ច្បាប់ថ្មីនេះ​នៅ​ តុលាការ ។

 

 

 

RELATED ARTICLES