ព័ត៌មានតំបន់អាមេរិក
អាមេរិក៖ យោងតាម របាយការណ៍ របស់ស៊ីអិនអិន កាលពីថ្ងៃច័ន្ទនេះ លោកប្រធានាធិបតី អូបាម៉ា បានពោល អះអាងក្នុងកិច្ចសម្ភាសន៍ មួយថ្មីៗនេះ ថាលោក អាចឈ្នះ ការបោះឆ្នោតឆ្នាំនេះប្រសិន ជា លោក មានសិទ្ធិឈរ ឈ្មោះបោះឆ្នោត ។
លោកអូបាម៉ា បានថ្លែងប្រាប់ អតីតអ្នក សម្របសម្រួល ជាន់ខ្ពស់មួយ រូបឈ្មោះ David Axelrod ក្នុងកិច្ចសម្ភាន៍ មួយដែលផលិតដោយ វិទ្យាស្ថាន នយោបាយនៃ សាកលវិទ្យាល័យ Chicago និង សារព័ត៌មាន ស៊ីអិនអិនថា ខ្ញុំមាន ការជឿជាក់ ក្នុងចក្ខុវិស័យនៃការផ្លាស់ប្តូរ រីកចំរើនជា លំដាប់ ដោយសារ តែខ្ញុំជឿថា ប្រសិនជាខ្ញុំបានឈរឈ្មោះ បោះឆ្នោតជា ថ្មីម្តងទៀត ខ្ញុំគិតថាខ្ញុំអាចប្រមែប្រមូល ពលរដ្ឋអាមេរិក ជាច្រើន ឲ្យមកគាំទ្ររូបខ្ញុំ ។
ជាងនេះទៅទៀត លោកបានបន្តថា ខ្ញុំដឹងថានៅក្នុងការ សន្ទនាដែលខ្លួន ខ្ញុំធ្លាប់បានធ្វើ ជាមួយនិង មនុស្សទូទាំង ប្រទេស បើទុកជា មានអ្នក មួយចំនួន មិនយល់ ស្របជាមួយ ខ្ញុំយ៉ាងណាក្តី ក៏ពួកគេនឹង និយាយអំពី ចក្ខុវិស័យ ជាទិសដៅ ដែលខ្ញុំត្រួសត្រាយឆ្ពោះទៅមុខ នោះជា រឿងត្រឹមត្រូវមួយ ។
លោកអូបាម៉ាបានកត់ សម្គាល់ថា នៅក្នុងស្ថានការណ៍ បន្តបន្ទាប់ នៃការបោះឆ្នោត ក៏ដូចជាជ័យ ជំនះរបស់ លោកដូណាល់ ត្រាំ គឺមានមនុស្ស ជាច្រើនបាន ស្នើថាតើធ្វើ ដូចម្តេចនឹង បាន វាពិតជាការគិត រវើរវាយមួយ។