ខេត្តស្ទឹងត្រែង៖ បុរសល្មោភកាមម្នាក់ ត្រូវស្ត្រីជាម្តាយមីងខាងប្រពន្ធ ពឹងឱ្យជូនទៅ ផ្ទះបងប្អូន ស្រាប់តែធ្វើដំណើរទៅដល់ពាក់- កណ្តាលផ្លូវ ក៏ប្រើល្បិចចុះបត់ជើងតូច រួចក៏ ចាប់អូសដៃមីងចូលទៅក្នុងព្រៃចាប់សម្រាត ខោអាវធ្វើសកម្មភាពរំលោភសេពសន្ថវៈទាំងកំរោល តែមិនទាន់បានសម្រេចផង ក៏មានគេ ប្រទះឃើញទាន់ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ លើក ខោរត់គេចខ្លួនបាត់ ។
ករណីប្រុសល្មោភកាមចាប់រំលោភសេពសន្ថវៈម្តាយមីងនោះ បានកើតមានឡើង តាំង ពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុក សៀមប៉ាង។ ប៉ុន្តែជនសង្ស័យទើបនឹងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យបានព្យាយាមរត់គេចខ្លួនអស់រយៈពេល៣ថ្ងៃ ។
ជនសង្ស័យល្មោភកាម រួមនិងស្ត្រីរងគ្រោះ មិនត្រូវបានគេបង្ហើបឱ្យដឹងអត្តសញ្ញាណនោះ ទេ គ្រាន់តែដឹងថា ជនសង្ស័យមានប្រពន្ធ រួច ទៅហើយ ហើយប្រពន្ធជនសង្ស័យត្រូវជាក្មួយ ស្រីបង្កើតរបស់ស្ត្រីរងគ្រោះនិងមានលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចស្រុកសៀមប៉ាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពី វេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ស្ត្រីរងគ្រោះបានពឹងឱ្យជនសង្ស័យ ជាក្មួយ សាច់ថ្លៃ ជួយជូនទៅផ្ទះបងប្អូននៅចំណុចភូមិ កើតហេតុខាងលើ។ លុះពេលធ្វើដំណើរទៅ ដល់កន្លែងកើតហេតុ ដែលជាចំណុចស្ងាត់ ជនសង្ស័យក៏ប្រើល្បិចឈប់ម៉ូតូ និងប្រាប់ថា ឈឺ បត់ជើងតូច រួចក៏បានប្រាប់ឱ្យស្ត្រីរងគ្រោះ ជួយ ជូនគេទៅក្នុងព្រៃដើម្បីបត់ជើងបន្តិច ចំណែក ស្ត្រីរងគ្រោះ ក៏មិនចាប់អារម្មណ៍អ្វីដែរ និងបាន ដើរជូនជនសង្ស័យចូលព្រៃ ស្រាប់តែភ្លាមនោះ ជនសង្ស័យល្មោភកាម បានចាប់ឱប និងអូស ស្ត្រីរងគ្រោះចូលទៅក្នុងព្រៃ បន្ទាប់មកក៏ប៉ែង ជើងផ្តួលស្ត្រីរងគ្រោះទៅលើដី រួចក៏ចាប់សម្រាត ខោអាវចេញអស់ និងបានធ្វើសកម្មភាពរំលោភ សេពសន្ថវៈស្ត្រីរងគ្រោះទាំងកំរោលតែម្តង។
ប្រភពដដែលបន្តថា នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពនោះ ស្ត្រីរងគ្រោះ បានព្យាយាមស្រែកហៅគេឱ្យជួយ និងបានឮ ដល់បុរសម្នាក់ ដែលកំពុងដើររកកង្កែបក្បែរ កន្លែងកើតហេតុ ស្ទុះរត់មកជួយធ្វើឱ្យជនសង្ស័យ ភ័យស្លន់ស្លោ ក៏លើកខោរត់ឡើងជិះម៉ូតូគេច ខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រឡប់ មកផ្ទះវិញប្រាប់ឪពុកម្តាយឱ្យដឹង រួចក៏ទៅដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូត ឈានដល់ចាប់ខ្លួនជនសង្ស័យល្មោភកាមរូបនេះ យកមកផ្តន្ទាទោសតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់ម្តាយមីងសាច់ថ្លៃរំលោភប្រាកដមែន តែ មិនទាន់បានស៊ីជម្រៅនៅឡើយ ព្រោះពេល កំពុងធ្វើសកម្មភាព ក៏មានគេប្រទះឃើញ ធ្វើ ឱ្យរូបគេភ័យពេក រត់គេចខ្លួនបានតែ៣ថ្ងៃ ក៏ ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់បានតែម្តង។
តាមសម្តីសាក្សីដែលប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានបញ្ជាក់ថា នៅមុនពេល កើតហេតុ ខណៈដែលខ្លួនកំពុងដើររកកង្កែប ក្បែរកន្លែងកើតហេតុ ក៏លាន់ឮសំឡេងមនុស្ស ស្រីស្រែកឱ្យជួយ ទើបស្ទុះទៅមើល ក៏ឃើញ ជនសង្ស័យកំពុងឡើងជិះពីលើស្ត្រីរងគ្រោះ (ចាប់រំលោភសេពសន្ថវៈ) តែខ្លួនមិនហ៊ានចូល ជិតទេ គ្រាន់តែស្រែកពីចម្ងាយ ដើម្បីសង្គ្រោះ ជនរងគ្រោះប៉ុណ្ណោះ និងធ្វើឱ្យជនសង្ស័យភ័យ ស្លន់ស្លោ លើកខោរត់ទាំងពាក់កណ្តាលទី។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕