Wednesday, November 20, 2024
Homeព័ត៌មានជាតិកូនក្រមុំ២នាក់បាត់ខ្លួន២ថ្ងៃ ម៉ែកាន់រូបថតមកប្តឹងប៉ូលិស

កូនក្រមុំ២នាក់បាត់ខ្លួន២ថ្ងៃ ម៉ែកាន់រូបថតមកប្តឹងប៉ូលិស

ភ្នំពេញ៖ នារីវ័យក្មេងចំនួន២នាក់ ទើបនឹងចេញពីធ្វើការសំណង់ ក៏ចេញទៅដើរលេង ជាមួយបុរសម្នាក់ រួចក៏បាត់ខ្លួនអស់រយៈពេល ២ថ្ងៃមិនឃើញត្រឡប់មកកន្លែងស្នាក់នៅវិញ សោះ ហើយទោះជាក្រុមគ្រួសារតាមស្វែងរក យ៉ាងណា ក៏មិនឃើញ ទើបធ្វើឱ្យឪពុកម្តាយ ព្រួយបារម្ភពេក ក៏កាន់រូបថតកូនស្រីធ្វើដំណើរ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃ្មួញ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរក កូនស្រីត្រឡប់មកវិញ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ ។

នារីវ័យក្មេងដែលបាត់ខ្លួនទាំង២នាក់នោះ រួមមានទី១-ឈ្មោះពូន សំណាង អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន សំណង់ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិ អូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ និងទី២-ឈ្មោះស៊ូ សុផានី អាយុ ១៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការ- ដ្ឋានសំណង់ជាមួយគ្នា និងមានស្រុកកំណើត នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពពីអាណាព្យាបាលក្មេងស្រីដែល បាត់ទាំង២នាក់ បានរៀបរាប់ប្រាប់ថា កូនស្រី របស់ពួកគាត់ទាំង២នាក់ បានបាត់ខ្លួនតាំងពី ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦មកម៉្លេះ ដោយ នៅមុនពេលកើតហេតុ ពួកនាងទាំង២ ទើបនឹង ចេញពីធ្វើការសំណង់ រួចក៏នាំគ្នាប្រាប់ពួកគាត់ ជាឪពុកម្តាយថា ទៅដើរលេងនៅសួនកម្សាន្ត ចម្ការព្រីង ស្ថិតក្នុងខណ្ឌសែនសុខ រួចក៏ឡើង ជិះរ៉ឺម៉កម៉ូតូកង់៣ ជាមួយនឹងបុរសម្នាក់ ឈ្មោះ ឃុត សុផាត មុខរបរបើករថយន្តដឹកកម្មករ ស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា។

ប្រភពដដែលបន្តថា បន្ទាប់ពីកូនស្រីចេញ ទៅដើរលេងរហូតដល់ម៉ោង១០យប់ទៅហើយ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញ ពួកគាត់ ជាឪពុកម្តាយ បានទូរស័ព្ទទៅសួរ ក៏ត្រូវកូនស្រី ឆ្លើយប្រាប់ថា បន្តិចទៀតពួកនាងត្រឡប់មក វិញហើយ។ លុះមួយម៉ោងក្រោយមក នៅមិន ឃើញកូនស្រីមកដល់ ពួកគាត់ក៏ទូរស័ព្ទទៅសួរ ម្តងទៀត តែទូរស័ព្ទនាងត្រូវបានចុចបិទ បន្ទាប់ មក ពួកគាត់ក៏ព្យាយាមចុចទូរស័ព្ទទៅម្តងទៀត ស្រាប់តែទូរស័ព្ទលែងចូលតែម្តង ទើបធ្វើឱ្យ ពួកគាត់ភ័យស្លន់ស្លោចែកជើងគ្នាចេញតាមរក ទាំងយប់ តែមិនយល់ស្រមោលពួកនាងសោះ មិនដឹងថាពួកនាង ទាំង២ទៅដល់ណា ឬក៏ចាញ់ ល្បិចបុរសខាងលើ ក៏មិនដឹង ព្រោះចេញទៅបាត់ ដោយគ្មានដំណឹងទាំង៣នាក់តែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីតាម ស្វែងរកកូនស្រីអស់លទ្ធភាពនៅតែមិនប្រទះ ឃើញ ទើបពួកគាត់សម្រេចចិត្តកាន់រូបថតកូន ស្រីទាំង២នាក់ មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចមូលដ្ឋានជួយតាមស្រាវជ្រាវស្វែងរកកូនស្រី ត្រឡប់មកវិញ ៕

ddsffsd

RELATED ARTICLES