Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិDuterte ថាខ្ញុំមិន ដែល​បញ្ជា​ ឲ្យប៉ូលិស ​ប្រហារជីវិត​ជន សង្ស័យ​គ្រឿងញៀនទេ

Duterte ថាខ្ញុំមិន ដែល​បញ្ជា​ ឲ្យប៉ូលិស ​ប្រហារជីវិត​ជន សង្ស័យ​គ្រឿងញៀនទេ

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពី​ន លោក Rodrigo Duterte បាន​បដិសេធ​ យ៉ាង​ដាច់ ​អហង្ការចំពោះ ការលើក ឡើងថា​លោកបាន ចេញបញ្ជាឲ្យ​អាជ្ញាធរ ​មាន​សមត្ថកិច្ច​បាញ់​ សម្លាប់​ជន សង្ស័យគ្រឿង ញៀន ​បើទុកជា​ លោក​បាន​ ទាត់​ចោល​ ការ​រិះគន់ថា​អ្នកទាំងឡាយ ដែល​ស្លាប់នៅ ក្រៅប្រតិបត្តិការ​ របស់ប៉ូលិស​ជា ជនរងគ្រោះ​​ដែល ​ត្រូវបានសម្លាប់ ក្រៅប្រព័ន្ធ​តុលាការ​ យ៉ាង​ណាក្តី ។

លោក Duterte បានថ្លែងនៅ ក្នុង​សន្ទរកថា មួយ​កាលពី ថ្ងៃអង្គារថា​ តើខ្ញុំធ្លាប់ បាន​ប្រាប់ ​អ្នក​ពីការ​សម្លាប់នេះ ហើយឬនៅ? ខ្ញុំមិនដែលធ្លាប់ បានលើក ឡើងឡើយ ។ ខ្ញុំមិនដែល​បាន​ និយាយថា អ្នក​គួរតែ​សម្លាប់​ អ្នកជួញដូរ គ្រឿង​ញៀន ​នោះឡើយ ។

​ទោះជាយ៉ាង ណាប្រមុខ រដ្ឋហ្វីលីពីន រូបនេះ​បាន​ បញ្ជាក់ថា ​នៅក្នុងប្រតិបត្តិ ការ​របស់ ​ប៉ូលិស ​អ្នកជួញដូរគ្រឿង ញៀន​ត្រូវបានសម្លាប់​ ដោយសារតែ​ ពួកគេ​តដៃ​ ជាមួយសមត្ថកិច្ច​ ក្នុងពេល​ចុះប ង្រ្កាប​បទ ល្មើសនេះ ។

 

 

RELATED ARTICLES