Saturday, April 27, 2024
Homeសង្គម និងជីវិតកក្កដា សុភ័ណ្ឌ កែភេទជាស្រី

កក្កដា សុភ័ណ្ឌ កែភេទជាស្រី

ភ្នំពេញ ៖ អន្ទិតកក្កដា សុភ័ណ្ឌ ដែលជាប្រុសតែងខ្លួនជាស្រីនោះ ពេលនេះបានបញ្ជាក់ថា ខ្លួនបានកែភេទជាស្រី ១០០% ហើយ មុននឹងចូលប្រឡងកញ្ញាឯកភេទទី៣ Miss Queen ដែលខ្លួនមានមហិច្ឆតា ដណ្តើមកុដកញ្ញាឯក នេះ ។

 នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កក្កដា សុភ័ណ្ឌ បានបង្ហោះវីដេអូ បញ្ជាក់ថា ខ្លួនបានក្លាយជាស្រីពេញលក្ខណះ រួចរាល់ហើយ បន្ទាប់ពីបានវះកាត់កែភេទ និងដោះ និងថាខ្លួនហត់នឹងជីវិត និងពាក្យមើលងាយកាលនៅជា មនុស្សប្រុស។

យោងតាមរូបភាពនិងវីដេអូ ដែលកក្កដា សុភ័ណ្ឌ បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនបញ្ជា ក់ថា រូបគេបានវះកាត់កែភេទជាស្រី និងកែពង្រីកដោះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគ្លីនិកកែសម្រស់មួយ កន្លែង ឈ្មោះ កាងវូ (Kang Woo) ក្នុងរាជធានីភ្នំពេញ ។

 គួរបញ្ជាក់ថា កក្កដា សុភ័ណ្ឌ ជាអតីតព្រះសង្ឃមួយអង្គ តែត្រូវបានបង្ខំចិត្តសឹកវិញ ក្រោយមានការ ប្រព្រឹត្ត ល្មើសវិន័យព្រះពុទ្ធសាសនា ហើយក្រោយពេលលាចាកសិក្ខាបទមក អន្ទិតរូបនេះ បានបង្ហាញចរិតពិតរបស់ខ្លួន ជាមនុស្សប្រុសមានចរិតស្រី ដោយចូលចិត្តស្លៀកពាក់ តែងកាយជាស្រី និងមានភាពល្បីឈ្មោះ បន្ទាប់ពីផ្ទុះរឿង ជាបន្តបន្ទាប់ ដូចជាត្រូវគេព្រួតវាយ ពាក់ព័ន្ធស្រឡាញ់ប្រុសជាន់លេខរៀងគ្នាជាដើម។

បន្ទាប់ពីមានរឿងល្បីក្នុងសង្គមមក ព្រះគ្រូ ជួន កក្កដា ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ នៅខេត្តតាកែវ បាន ទម្លាយថា កក្កដា សុភ័ណ្ឌ ជាអតីតកូនសិស្សរបស់ព្រះអង្គ ដែលព្រះអង្គបានយកមកចិញ្ចឹម អប់រំ ឲ្យរៀនសូត្រ សូម្បីឈ្មោះ ក៏ព្រះអង្គដាក់ឲ្យដែរ ដោយយកព្រះនាមព្រះអង្គ «កក្កដា» ជានាមត្រកូលទៀតផង។

យ៉ាងណា កន្លងទៅ មនុស្សជាច្រើនចេះតែឆ្ងល់ថា តើកក្កដា សុភ័ណ្ឌ ជាស្រី ឬប្រុស?

តែពេលនេះ កក្កដា សុភ័ណ្ឌ បានបញ្ជាក់ច្បាស់ហើយថា ពេលនេះ រូបរាងកាយរបស់គេបានក្លាយជាមនុស្សស្រី ១០០% ហើយ។ ជាមួយនេះ កញ្ញាកក្កដា សុភ័ណ្ឌ ក៏បានអំពាវនាវបងប្អូនទាំងអស់ ជួយគាំទ្រនាង ក្នុងការចូល រួមប្រកួត Miss Queen នៅពេលខាងមុខនេះផង៕ ខៀវទុំ

RELATED ARTICLES