ស្ត្រីដែលមានស្បែកមុខស្ងួត រហូតដល់របកជាស្រកាក្នុងរដូវរងា គ្រាន់តែអនុវត្តន៍ដូចខាងក្រោមនេះ ៖
- យកស្លឹកតើយមកច្របាច់ជាមួយទឹកបន្តិច ហើយដួសទឹកស្លឹកតើយនោះ ២ស្លាបព្រាបាយ ដាក់ក្នុងភាជនៈ សឹមថែមទឹកត្រចៀកក្រាញ់ច្របាច់ ១ស្លាបព្រាបាយ និងទឹកឃ្មុំ ២ស្លាបព្រាបាយ កូរលាយបញ្ចូលគ្នា។
- បន្ទាប់មកលាងមុខឱ្យស្អាត ដោយទឹកក្តៅឧណ្ហៗ ដើម្បីបើករន្ធរោម រួចលាបបំពោកសាច់ក្រែមនេះឱ្យសព្វទុកចោលប្រមាណ ១០-១៥ នាទី សឹមលាងចេញ ដោយទឹកត្រជាក់ ដើម្បីបិទ រន្ធរោម។
អនុវត្តន៍ ១សប្តាហ៍ ២ដង ស្បែកមុខនឹងត្រឡប់មកជាទន់ម៉ដ្ឋរលោង ថែមទាំងមានសំណើមផងដែរ៕