Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិតៃវ៉ាន់បញ្ជូននាវា ចម្បាំងល្បាតក្រោយ ​តុលាការអន្តរជាតិ កាត់សេចក្តី

តៃវ៉ាន់បញ្ជូននាវា ចម្បាំងល្បាតក្រោយ ​តុលាការអន្តរជាតិ កាត់សេចក្តី

កោះតៃវ៉ាន់៖ ប្រធានាធិបតី កោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្តេជ្ញានៅ ថ្ងៃពុធ (១៣កក្កដា) នេះថានឹងការពារ អធិបតេយ្យភាព របស់កោះតៃវ៉ាន់លើកោះ Taiping ស្របពេលដែល លោកស្រីបាន បញ្ជូននាវាចម្បាំងមួយ គ្រឿងទៅបំពេញបេសកកម្មល្បាតនៅ សមុទ្រ ចិនខាង ត្បូង។

បេសកកម្មល្បាតនេះ ធ្វើឡើងមួយថ្ងៃមុនកាលបរិច្ឆេទកំណត់ក្រោយពីតុលាការ មជ្ឈត្តកម្មអន្តរជាតិបាន ចេញសេចក្តីសម្រេចថាកោះ Taiping និងតំបន់ដទៃ ទៀតក្នុងប្រជុំកោះ Spratly គឺជាផ្ទាំងថ្មស្របច្បាប់ ដែលមិនត្រូវបានគេផ្តល់សិទ្ធិឲ្យ ភាគីណាមួយក្នុងតំបន់សេដ្ឋកិច្ចផ្តាច់ មុខដោយគិតរង្វាស់ខ្នាត២០០ម៉ាយសមុទ្រតាមរូបមន្តដែល មានចែងក្នុង អនុញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ(UNCLOS)។

នៅក្នុងសេចក្តីសម្រេច របស់តុលាការអាជ្ញាកណ្តាលអន្តរជាតិស្តីពីសមុទ្រចិន ខាងត្បូងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីកោះ Taiping បានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លោកការអះអាងពីសិទ្ធិនិងអធិប តេយ្យភាពលើកោះទាំងនោះក្នុងសមុទ្រ ចិនខាងត្បូង។

លោកស្រី Tsai Ing-wen បានថ្លែងប្រាប់មន្ត្រីប្រ ចាំការនៅលើ នាវាចម្បាំងនោះថា នាវានេះតំណាងឲ្យសាធារណរដ្ឋចិន។ ហើយឯក សណ្ឋានរបស់អ្នកតំណា ងឲ្យការផ្តល់ទំនុកចិត្តពី សំណាក់ ប្រជាជន។ បេសកកម្មល្បាត នេះគឺដើម្បីបង្ហាញពីដំណោះស្រាយ របស់ប្រជាជន តៃវ៉ាន់ក្នុងការការពារ ផលប្រយោជន៍ជាតិរបស់ខ្លួន។

កោះ Taiping គឺជាទីតាំងធម្មជាតិ ដ៏ធំជាងគេបំផុតនៅក្នុងប្រជុំកោះ Spratly ដែលតៃ វ៉ាន់មានវត្តមាន យោធា និងបានកាន់កាប់ទី នោះដោយរដ្ឋាភិបាលតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៥៦។ អតីតប្រធា នាធិបតីលោក Ma Ying Jeou បញ្ជូនអ្នកកាសែតបរទេស មួយក្រុមទៅកាន់ កោះនោះក្នុងអំឡុងខែមីនា ដោយត្រឹមតែបង្ហាញថាវាជាកោះដែលអាច រស់នៅបានតែប៉ុណ្ណោះ។

តាមភាពស្រប ច្បាប់របស់កោះ Taiping ផ្តល់ឲ្យតៃវ៉ាន់នូវតំបន់សេដ្ឋកិច្ចផ្តាច់មុខ ជាមួយនិងរង្វាស់ខ្នាត២០០ម៉ាយ សមុទ្រតាមរូបមន្ត UNCLOS ។ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយបានកំណត់ការទាមទាររបស់តៃវ៉ាន់ លើដែនសមុទ្រ ដោយ គិតគម្លាតចេញ ពីកោះនោះ ត្រឹមតែ១២ម៉ា យសមុទ្រ ទៅវិញ។

រដ្ឋាភិបាលតៃវ៉ាន់ បានបដិសេធរួចជាស្រេច ហើយលើសេចក្តីសម្រេចនេះកាលពីល្ងាច ថ្ងៃអង្គារ ដោយលើក ឡើងថាការកាត់សេចក្តីនេះគឺ មិនត្រឹមត្រូវតាមក្របខ័ណ្ឌច្បាប់ ឡើយចាប់តាំងពីតៃវ៉ាន់មិនដែលទទួលយកយុត្តាធិការរបស់តុលាការនេះ។ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ នឹងនៅតែស្វែងរកកា រចរចាពហុភាគី ដើម្បីដោះស្រាយជម្លោះនេះដដែល។

 

 

 

 

 

RELATED ARTICLES