Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង ប្រកាស​ទីតាំង ពង្រាយប្រព័ន្ធការពារ មីស៊ីលរសៀលនេះ

កូរ៉េខាងត្បូង ប្រកាស​ទីតាំង ពង្រាយប្រព័ន្ធការពារ មីស៊ីលរសៀលនេះ

សេអ៊ូល៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូងបានថ្លែងថាខ្លួននឹងប្រកាសពីទីតាំងជាក់ លាក់នៃការដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធ បើទុកជាផែនការណ៍មានការខឹងសម្បារពីសំណាក់ចិននិងបានធ្វើឲ្យកូរ៉េខាង ជើងឆេះដុំធ្វើការ គំរាមកំហែង ឆ្លើយតបវិញយ៉ាងណាក្តី។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានសម្រេចចិត្តលើក ចុងក្រោយ ហើយនៅក្នុងការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលក្នុងប្រទេស កូរ៉េខាងត្បូងដើម្បីប្រឆាំងនិង ការគំរាមកំហែងដោយមីស៊ីលពីសំណាក់ កូរ៉េខាងជើងដែល ធ្វើឲ្យមានភាព តានតឹងរឹតតែខ្លាំង ឡើងរវាងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង(អាមេរិក) និងកូរ៉េខាងជើងផ្ទាល់។

ចំណែកយោធារបស់កូរ៉េខាង ជើងកាលពីថ្ងៃច័ន្ទនេះបានគំរាមសងសឹក ប្រឆាំងនិងការផ្លាស់ប្តូរឥរិយាបថដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដោយការជ្រើស យកវិធានការឆ្លើយតបដោយរូបសាស្ត្រនៅ ពេលកូរ៉េខាងត្បូងសម្រេចចិត្តពេលពេលវេលា និងទីតាំងដែលត្រូវដាក់ពង្រាយនេះ។

ទោះជាយ៉ាងណាក្រសួង ការពារជាតិកូរ៉េខាងត្បូងបានថ្លែងថាខ្លួននឹងប្រកាស ពីពេលវេលានិងទីតាំងដាក់ពង្រាយប្របាញ់ មីស៊ីលទប់ស្កាត់មីស៊ីលខាងលើនៅវេលា ម៉ោង៣រសៀលម៉ោងក្នុងស្រុក។ មួយវិញទៀតស្ថាប័ននេះថែមទាំងបានលើកឡើងថា ខ្លួនមានគោលបំណងប្រតិបត្តិការប្រព័ន្ធនេះនៅចុងឆ្នាំ២០១៧ទៀតផង។

គួរបញ្ជាក់ប្រព័ន្ធ THAAD ត្រូវបាន ផលិតឡើងដោយក្រុមហ៊ុន Lockheed Martin Corp និងបានរចនាឡើងដើម្បីការពារប្រឆាំងនិងមីស៊ីលផ្លោង រយៈចម្ងាយមធ្យមនិងខ្លី។

 

 

 

RELATED ARTICLES