រុស្ស៊ី៖ ក្រសួងការពារ ជាតិរុស្ស៊ីបានថ្លែងកាលពីថ្ងៃអង្គារថាយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររុស្ស៊ីចំនួន៦គ្រឿងបានបើក ប្រតិបត្តិការវាយលុកលើជំរុំលាក់ខ្លួនរបស់ក្រុមស កម្មប្រយុទ្ធរដ្ឋអ៊ី ស្លាមនិងកន្លែងស្តុក ទុកអាវុធយុទ្ធភ័ណ្ឌជាច្រើនកន្លែងទៀតក្នុង ប្រទេសស៊ីរី។
ក្រសួងបាន ឲ្យដឹងទៀតថាយន្តហោះទម្លាក់ គ្រាប់បែកជាច្រើនគ្រឿងបានចាកចេញពី មូលដ្ឋានទ័ពអាកាសភាគខាង ត្បូងរបស់រុស្ស៊ីកាលពីព្រឹកថ្ងៃអង្គារ និងបានហោះ ឆ្លងកាត់តាមដែនអាកាសអ៊ីរ៉ាក់និងអ៊ីរ៉ង់ និងបានវាយលុក ទិសដៅក្នុងភាគខាងកើតក្រុង Palmyra ,ក្រុង Es-Suhne និងភូមិ Arak ។
ជាងនេះទៅ ទៀតការវាយប្រហារនោះបានបំផ្លាញ ចោលនូវជំរុំទ័ពដ៏ធំមួយ រថក្រោះ បីគ្រឿង រថពាស ដែកបួនគ្រឿង រថយន្តបំពាក់កាំភ្លើង យន្តធុនធ្ងន់៨គ្រឿង និងកងទ័ពខ្មាំង ជាច្រើននាក់ទៀត។
រុស្ស៊ីបានចាប់ ផ្តើមយុទ្ធនាការប្រឆាំងក្រុម ភរវករទ្រង់ទ្រាយធំមួយ ក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃ៣០កញ្ញាឆ្នាំ២០១៥។ យោងតាម របាយការណ៍ផ្លូវការមួយបង្ហាញថាគោលដៅនៃ យុទ្ធនាការគឺដើម្បីគាំទ្រដល់កម្លាំង រដ្ឋាភិបាលស៊ីរីក្នុង ការប្រយុទ្ធប្រឆាំងនិងពួកភរវករ។
ក្នុងអំឡុង ខែមីនាប្រធានា ធិបតីរុស្ស៊ីលោក បា្លឌឺមៀរពូទីន បានបញ្ជាឲ្យដកទ័ពក្នុងចំណែកដ៏សំខាន់ ចេញពីប្រទេសស៊ីរី។តែយ៉ាងណា ផ្នែកដ៏សំខាន់នៃកងទ័ព នោះនៅតែរក្សាទុកក្នុង ប្រទេសស៊ីរីដដែល។គួរបញ្ជាក់ថារដ្ឋអ៊ីស្លាម គឺជាអង្គការភររកម្មមួយដែលត្រូវហាមប្រាមក្នុង ប្រទេសរុស្ស៊ី។